ជនរងគ្រោះក្រុមហ៊ុន ឡេង ចាន់ណា ចេញតវ៉ា ដោយសារប្រឈមបណ្ដឹងរឹបអូសផ្ទះ និងដីស្រែ សងធនាគារ

    0
    19

    ក្រុមពលរដ្ឋរាប់សិបនាក់ ដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បាននាំគ្នាតវ៉ានៅមុខតុលាការខេត្តសៀមរាបអស់២ថ្ងៃ១យប់ ដើម្បីស្នើសុំឲ្យពន្លឿននីតិវិធី ក្នុងការផ្ដល់លុយឲ្យពួកគាត់ សម្រាប់យកទៅដោះស្រាយបំណុលនៅធនាគារ។ ពួកគាត់បានលើកឡើងថា ការអូសបន្លាយពេលវេលារបស់តុលាការ បានធ្វើឲ្យក្រុមជនរងគ្រោះ កាន់តែប្រឈមវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារតែត្រូវភាគីធនាគារ ដាក់បណ្ដឹងទៅតុលាការ បង្ខំឲ្យលក់ដីស្រែ និងផ្ទះសម្បែង ដើម្បីយកលុយសងធនាគារវិញ៕

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ