ក្រុមពលរដ្ឋរាប់សិបនាក់ ដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បាននាំគ្នាតវ៉ានៅមុខតុលាការខេត្តសៀមរាបអស់២ថ្ងៃ១យប់ ដើម្បីស្នើសុំឲ្យពន្លឿននីតិវិធី ក្នុងការផ្ដល់លុយឲ្យពួកគាត់ សម្រាប់យកទៅដោះស្រាយបំណុលនៅធនាគារ។ ពួកគាត់បានលើកឡើងថា ការអូសបន្លាយពេលវេលារបស់តុលាការ បានធ្វើឲ្យក្រុមជនរងគ្រោះ កាន់តែប្រឈមវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារតែត្រូវភាគីធនាគារ ដាក់បណ្ដឹងទៅតុលាការ បង្ខំឲ្យលក់ដីស្រែ និងផ្ទះសម្បែង ដើម្បីយកលុយសងធនាគារវិញ៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






