ពលរដ្ឋប្រហែល២០នាក់ មកពីឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាទៅដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៥វិច្ឆិកា ដើម្បីស្នើសុំឲ្យក្រសួង ចាត់មន្ត្រីចុះវាស់វែងដីធ្លី និងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពួកគាត់។ ពលរដ្ឋទាំងនេះ បានលើកឡើងថា ការនាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងដែនដីនេះ ពីព្រោះពួកគាត់កំពុងព្រួយបារម្ភពីការបណ្ដេញចេញទាំងបង្ខំ ដោយសារតែការអភិវឌ្ឍរបស់ព្រលានយន្តហោះ និងហេរដ្ឋារចនាសម្ព័ន្ធ នៅជិតព្រលានយន្តហោះ៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






