ពលរដ្ឋប្រហែល៤០គ្រួសារ នៅតំបន់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បារម្ភពីការបាត់បង់ដីធ្លី និងផ្ទះសម្បែង បន្ទាប់ពីអាជ្ញាធរបានចុះទៅឈូសកម្ទេចផ្ទះពលរដ្ឋអស់មួយខ្នងដោយបង្ខំ និងគ្មានការទូទាត់សំណង កាលពីថ្ងៃទី២កញ្ញា៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






