សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ស្នើ​ឲ្យ​តុលាការ​ដោះលែង​នៅ​ក្រៅ​ឃុំ ដើម្បី​​បន្ត​រៀន​ច្បាប់​នៅ​ឆ្នាំ​ទី​៤

0
សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ស្នើ​ឲ្យ​តុលាការ​ដោះលែង​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​លោក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ច្បាប់​ឆ្នាំ​ទី​៤ និង​ចូលរួម​ធ្វើ​ការងារ​សង្គម​បន្ត​ទៀត។ សង្គម​ស៊ីវិល យល់​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​បញ្ចេញមតិ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​កាន់តែ​ខ្លាំង។

តុលាការខេត្ត​ឧត្ដរមានជ័យ​ឃុំខ្លួន​អ្នកសារព័ត៌មាន​ម្នាក់​ក្រោយ​ផ្សាយ​រឿង​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់

0
តុលាការខេត្ត​ឧត្ដរមានជ័យ បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​អ្នកសារព័ត៌មាន​អនឡាញ​លោក លួត សុផល ក្រោយពី​លោក​ផ្សាយ​រឿង​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់​។ អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល លើកឡើង​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​មិន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ទេ។

អ្នកជំនាញ​ព័ត៌មាន និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​អ្នក​កាសែត​ផ្សាយ​រឿង​ឆបោក​អនឡាញ

0
ការជំរុញ​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន អះអាង​ថា ខ្លួន​កំពុង​តាមដាន​ករណី​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី៣ ខែ​កុម្ភៈ។

អាដហុក​ដាក់​លិខិត​ស្នើ​តុលាការខេត្ត​បន្ទាយមានជ័យ​ដោះលែង​អ្នកកាសែត​ផ្សាយ​រឿង​ឆបោក​អនឡាញ

0
សមាគម​ការពារ​សិទិ្ធមនុស្ស​អាដហុក លើកឡើង​ក្នុង​លិខិត​ដែល​បាន​ដាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី​១១ ខែកុម្ភៈ​ថា លោក ហែម វណ្ណា ជា​ចាងហ្វាង​ការផ្សាយ​ព័ត៌មាន HVNN TV online ដែល​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កម្ចាត់​អំពើ​ឆបោក​តាម​អន​ឡាញ​ចេញពី​កម្ពុជា។

លោក ហ៊ុន ម៉ាណែត «មិន​យល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ» ទើប​បន្ត​ចាប់​ខ្លួន​ពលរដ្ឋ​រិះគន់​រឿង​ព្រំដែន

0
អ្នកឃ្លាំមើល​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​បាន​យល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​នោះ​ទេ ក្រោយ​ពី​យោធា​ថៃ​បាន​រំលោភ​យក​ទឹកដី និង​ជេរប្រមាថ​គ្រប់បែបយ៉ាង ទើប​លោក​បន្ត​ចាប់​ពលរដ្ឋ ដែល​ហ៊ាន​រិះគន់​រឿង​ព្រំដែន​ដាក់គុក ។

អង្គការ​បណ្ដាញ​ពលករ​ចំណាកស្រុក​របស់​ថៃ រក​ឃើញ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ត្រូវ​អាជ្ញាធរ​ថៃ​ជំរិត​ទារ​ប្រាក់

0
អង្គការ​បណ្ដាញ​ពលករ​ចំណាកស្រុក​(MWG) របស់​ប្រទេស​ថៃ បាន​រកឃើញ​ថា ពលករ​ខ្មែរ​ជាច្រើន​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ប្រមូល​ទារប្រាក់ ខណៈ​ពួកគេ​លួច​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

ម្តាយ​លោក​លោក កើត សារ៉ាយ បន្ត​ទទូច​ឱ្យ​តុលាការ​ដោះលែង​កូន ដែល​ត្រូវ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ

0
ម្ដាយ​សកម្មជន​សង្គម​លោក កើត សារ៉ាយ សម្ដែង​ការ​ខកចិត្ត និង​ថា ជា​រឿង​អយុត្តិធម៌ ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​ឲ្យ​កូនប្រុស​ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ​ដដែល ដូច​អំណាច​សាលក្រម​របស់​តុលាការ​ថ្នាក់ក្រោម។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ករណីនេះ​ថា ជា​ការ​គំរាមកំហែង​សកម្មជន​សង្គម និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

ជនពិការ​ម្នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន ក្រោយ​បង្ហោះ​សារ​រិះគន់​មេដឹកនាំ​អំពី​បញ្ហា​ព្រំដែន

0
សង្គម​ស៊ីវិល និង​សាធារណជន រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រឿង​បន្ត​ចាប់ខ្លួន​ពលរដ្ឋ ដែល​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៅ​ដាក់​ពន្ធនាគារ។ ក្នុង​ខែ​មករា​នេះ អាជ្ញាធរ​បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ កើន​ដល់​ចំនួន ៤​នាក់​ហើយ ពាក់ព័ន្ធ​នឹង​ការរិះគន់​បញ្ហា​ព្រំដែន បន្ទាប់ពី​សមត្ថកិច្ច ទើប​ចាប់​ជនពិការ​ម្នាក់ទៀត គឺ​លោក ហ៊ុក រ៉េន។ក្នុង​ខែ​មករា​នេះ ពលរដ្ឋ​ពិការ​ជើង លោក ហុក រ៉េន ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន...

សង្គម​ស៊ីវិល សហជីព និង​បក្ស​ក្រៅ​រដ្ឋាភិបាល​រំឭក​ខួប​២២​ឆ្នាំ​នៃ​ឃាតកម្ម​លោក ជា វិជ្ជា

0
សង្គម​ស៊ីវិល សហជីព និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយខ្នង ដែល​រៀបចំ​ផែនការ​បាញ់សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា​។ ការជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​រំឭក​ខួប ២២ ឆ្នាំ​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ។

កូដករ​ណាហ្គាវើលដ៍​ចាត់ទុក​ថៃ​ហាម​ប្រើ​ពាក្យ​ឈ្លានពាន ដូច​រដ្ឋាភិបាល​ខ្មែរ​រឹតត្បិត​​មិន​ឱ្យ​រក​យុត្តិធម៌

0
ពួកគាត់​ថា ការព្រមាន​របស់​ថៃ​នៅ​ពេល​នេះ គឺ​ដូច​ទៅ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​លើ​ក្រុម​កូដករ ហើយ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បែរ​ជា​បាន​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​កូដករ​នៅពេល​ពួកគាត់​ចេញ​តវ៉ា​រក​យុត្តិធម៌​អស់​រយៈពេល​ជាង ៤​ឆ្នាំនេះ​ទៅវិញ។

អ្នកឃ្លាំមើល​រិះគន់​ថា មេដឹកនាំ​កម្ពុជា​ស្វាគមន៍​​មេដឹកនាំ​ភូមា​ព្រោះ​ពួកគេ​ជា​មេដឹកនាំ​ផ្ដាច់ការ​ដូចគ្នា

0
ការ​អះអាង​នេះ​ធ្វើឡើង ខណៈ​លោក មីន អុងឡាំង កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា គឺ​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកញ្ញា។