អ្នកឃ្លាំមើលសង្គមគាំទ្រឱ្យរដ្ឋាភិបាលងាកមករួបរួមជាតិដើម្បីការពារជាតិពីការឈ្លានពានរបស់បរទេស
អ្នកនយោបាយប្រឆាំងនិងអ្នកឃ្លាំមើលសង្គម គាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាងាកមកធ្វើសម្បទានដល់ប្រជាជាតិខ្មែរគ្រប់និន្នាការដើម្បីបង្កើតកម្លាំងរឹងមាំការពារជាតិពីការឈ្លានពាន ក្រោយពីរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលមិនបោះបង់កាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាពទឹកដីជាតិឡើយ។
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលដាក់សំណើទៅសភា មុនជួលកោះ និងផ្តល់សម្បទានដីឲ្យក្រុមហ៊ុនឯកជន
ពួកគាត់យល់ថា ការធ្វើបែបនេះ ដើម្បីធ្វើឲ្យការវិនិយោគមានតម្លាភាព និងជៀសវាងនូវបញ្ហាចម្រុងចម្រះដូចពេលកន្លងមក។ ការលើកឡើងនេះគឺបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញមុខបដិសេធថា រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ។
អ្នកឃ្លាំមើលគ្មានជំនឿថា រដ្ឋាភិបាលត្រកូលហ៊ុនអាចលុបបំបាត់ឧក្រិដ្ឋកម្មឆបោកឆ្លងដែនបានទេ
អ្នកឃ្លាំមើលគ្មានជំនឿថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត អាចបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែនបានដោយប្រសិទ្ធភាពទេ ព្រោះអន្តរជាតិរកឃើញថា មន្ត្រីកំពូលៗ និងក្រុមគ្រួសាររបស់ពួកគេ រួមទាំងក្រុមឧកញ៉ាមួយចំនួនបានយកប្រទេសកម្ពុជាទៅរកស៊ីខុសច្បាប់រួមគ្នា។
ស្នងការរងម្នាក់ស្នើក្រសួងមហាផ្ទៃឱ្យផ្ដល់យុត្តិធម៌ករណីស្នងការចោទថា ពួកគេ ២១នាក់ រត់ចោលសមរភូមិ
ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ស្នើក្រសួងមហាផ្ទៃ ឱ្យផ្ដល់យុត្តិធម៌ដល់ខ្លួន និងកងកម្លាំងជួរមុខ ២០នាក់ទៀត ដែលត្រូវស្នងការចោទប្រកាន់ និងគំរាមដាក់ទោសថា បានរត់ចោលសមរភូមិប្រយុទ្ធ ដែលពួកគេថា ជាការបំបាក់ទឹកចិត្តយ៉ាងខ្លាំងដល់អ្នកប្រឈមស្លាប់រស់នៅសមរភូមិមុខ ពីការពារការឈ្លានពានរបស់ថៃ។
ថៃបន្តយកឧបទ្ទវហេតុផ្ទុះគ្រាប់នៅតំបន់មុំបី មកគំរាមវាយប្រហារកម្ពុជាដោយប្រើលេសការពារខ្លួន
ទន្ទឹមគ្នានេះ ក្រុមយោធា និងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃមួយចំនួន បានចោទប្រកាន់កម្ពុជា ថាបានរក្សាទុកនូវអាវុធខុសច្បាប់ ការជីកលេណដ្ឋានថ្មី និងចល័តទ័ពបន្ថែម ដែលពួកគេចោទថា ជាការបំពានបទឈប់បាញ់។








