ក្រសួងព័ត៌មានសហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ឋប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដឹកនាំក្រុមអ្នកកសារព័ត៌មានជាតិ និងអន្តរជាតិជិត១រយនាក់មកពី៣៩ស្ថាប័ន ចុះទៅពិនិត្យ និងផលិតព័ត៌មានអំពីទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញស្ថិតនៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។ អាជ្ញាធរខេត្តទាំងពីរ អះអាងថា ការនាំអ្នកកាសែតចុះទៅមើលទីតាំងអាគារឆបោកទាំងនេះ គឺដើម្បីផ្សព្វផ្សាយឲ្យមហាជនបានដឹងថា អាជ្ញាធរមានឆន្ទ:ពិតប្រាកដក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តើការនាំក្រុមអ្នកសារព័ត៌មានចុះពិនិត្យទីតាំងឆបោកអនឡាញនេះ ជាការបង្ហាញពីឆន្ទ:បង្ក្រាបឧក្រិដ្ឋកម្មនេះពិតប្រាកដឬទេ ?
សូមស្តាប់សេចក្តីរាយការណ៍របស់លោក ថា ថៃ និងលោក ទីន ហ្សាការីយ៉ា ដូចតទៅ៖







