ក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃទី៩ ខែកក្កដា បានរៀបចំពិធីរំលឹកខួប១០ឆ្នាំគត់ ដែល បណ្ឌិត កែម ឡី ត្រូវបានឃាតករ បាញ់សម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ។ កម្មវិធីនេះដឹកនាំរៀបចំដោយ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) ដើម្បីរលឹកពីវីរភាព និងបង្សុកូលឧទ្ទិសបុណ្យកុសល ជូនលោកបណ្ឌិត៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






