អ្នកស្រុកកំរៀង អះអាងថា ថៃរំកិលបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា ផ្ទុយពីការបដិសេធរបស់លោក ហ៊ុន ម៉ាណែត

    0
    50

    ពលរដ្ឋរស់នៅជាប់ព្រំដែនថៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង អះអាងថា ការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍របស់ប្រទេសថៃ នៅតំបន់បង្គោលព្រំដែនលេខ៥២ ដល់៥៩ ពិតជាបានរំលោភចូលក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ មិនមែនសាងសង់ក្នុងទឹកដីថៃ ដូចលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាងនាពេលកន្លងមកនោះឡើយ។ ពួកគាត់ទាមទារឱ្យមេដឹកនាំកម្ពុជា ផ្ទៀងផ្ទាត់តម្រុយបង្គោលព្រំដែនម្ដងទៀត និងបើកសិទ្ធិឱ្យប្រជាពលរដ្ឋម្ចាស់ចម្ការ ដែលបាត់បង់ដីលើកឡើងជាសាធារណៈ ជាជាងការបញ្ចេញវោហារសាស្រ្តដែលគ្មានភាពច្បាស់លាស់ ដែលធ្វើឱ្យភាគីថៃយកមកប្រើប្រាស់ដើម្បីឈ្លានពានដីអាស្រ័យផលរបស់ពលរដ្ឋខ្មែរ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ