ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១ កញ្ញា ឱ្យដឹងថា សិស្សជាង១២ម៉ឺននាក់ ឬប្រមាណ៨៥ភាគរយនៃចំនួនសិស្សប្រឡងសរុប បានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅក្នុងឆ្នាំ២០២៦ ក្នុងនោះមានជាប់និទ្ទេស A ចំនួនជាង២ពាន់ ( ២.០២២ )នាក់។ ការប្រឡងជាប់បាក់ឌុប គឺជាទ្វារបើកទៅកាន់ពិភពលោកថ្មីមួយទៀត ប៉ុន្តែសំណួរធំបំផុតនោះគឺ៖ តើត្រូវដើរទៅមុខទៀតដោយរបៀបណា? តើសិស្សប្រឡងជាប់បាក់ឌុប ត្រូវស៊ើបសួរព័ត៌មានបែបណា ដើម្បីជ្រើសរើសមុខជំនាញ និងសាលារៀនឲ្យបានត្រឹមត្រូវ?
លើសពីនេះ សម្រាប់សិស្សដែលមានបំណងចង់បានអាហាររូបករណ៍ទៅរៀននៅបរទេស តើពួកគាត់ ត្រូវត្រៀមខ្លួនបែបណា?






