កសិករមួយចំនួន ត្អូញត្អែរថា ដំណាំជាច្រើន ដូចជាដំឡូងមី ធូរេន ស្វាយចន្ទីនិងដំណាំចម្រុះជាច្រើនទៀត នៅតាមជួរភ្នំ និងដងស្ទឹង ស្ថិតនៅសង្កាត់អូរតាវ៉ៅខេត្តប៉ៃលិន និងជួរភ្នំក្នុងស្រុកសំឡូតខេត្តបាត់បង កំពុងរងការខូចខាតជាច្រើនហិកតារ ខណៈប្រព័ន្ធទឹកសម្រាប់ស្រោចស្រពដំណាំ នៅរដូវប្រាំងក៏បានខូចខ្ទេចខ្ទី ស្ទើរតែទាំងស្រុង ដោយសារកម្លាំងទឹកហូរខ្លាំងពេក។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរ គួរតែចុះត្រួតពិនិត្យ និងវាយតម្លៃ ពីផលប៉ះពាល់ដំណាំ និងលំនៅឋាន ពលរដ្ឋ ហើយផ្ដល់ជាជំនួយផ្សេងៗ ដើម្បីផ្ដល់ជាដើមទុនឱ្យពលរដ្ឋដាំដំណាំឡើងវិញ។
សាកសពជនជាតិបង់ក្លាដេសម្នាក់ត្រូវបានបញ្ជូនទៅស្រុកកំណើត ក្រោយរងទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា
កាសែតប្រទេសបង់ក្លាដេសរាយការណ៍ថា នៅមុនពេលយុវជនរូបនេះបានស្លាប់ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាបានជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់គាត់ ដែលមានជីវភាពក្រីក្រនៅប្រទេសបង់ក្លាដេសអស់ប្រមាណជាង ៧ពាន់ដុល្លារអាមេរិក។








