អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានជួបពិភាក្សាជាមួយក្រុមសហជីពឯករាជ្យ អំឡុងពេលលោក រ៉ុង ឈុន មិនអាចធ្វើសកម្មភាពនយោបាយបាន និងធ្វើដំណើរចេញក្រៅទឹកដីក្រុងភ្នំពេញ ដោយសារជាប់បម្រាមតុលាការ។ ការជួបសំណេះសំណាលគ្នានេះ ផ្ដោតសំខាន់លើបញ្ហាប្រឈមនានារបស់កម្មករ ពាក់ព័ទ្ធនឹងសិទ្ធិការងារ និងជីវភាពរស់នៅ៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






