ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក សម រង្ស៊ី អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រើបម្រះដើម្បីប្រឆាំងនឹងការដឹកនាំរបស់ត្រកូល «ហ៊ុន»។ លោក សម រង្ស៊ី អំពាវនាវបែបនេះ ដោយសារលោកមើលឃើញថា កូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ បានធ្វើត្រឹមទាហានតូចតាច ស៊ីមិនគ្រប់គ្រាន់ ហើយត្រូវបញ្ជូនឲ្យធ្វើជាទាហានជួរមុខ ខណៈតំណែងជាន់ខ្ពស់ និងឋានៈឧត្តមសេនីយ៍ ទុកសម្រាប់ផ្តល់ទៅឱ្យក្រុមកូនចៅរបស់ក្រុមអ្នកមានលុយ និងមានអំណាច៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






