ទាហានខ្មែរដែលកំពុងឈរជើងនៅជួរមុខតាមព្រំដែនថៃ បានអះអាងថា ក្រោយផ្អាកសង្គ្រាមអស់រយៈពេលជិតមួយឆ្នាំមកនេះ មានទាហានខ្មែរជាច្រើននាក់ បានស្លាប់ជាបន្តបន្ទាប់ ដោយសារជម្ងឺ គ្រោះថ្នាក់ចរាចរណ៍ និងឧបទ្ទវហេតុក្នុងពេលបំពេញបេសកកម្មជាដើម។ ក្នុងនោះទាហានមួយចំនួនខ្មែរ បានបញ្ជាក់ថា ករណីស្លាប់របស់យោធិនខ្លះ មានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម ដោយមិនមែនជាឧបទ្ទវហេតុ ឬគ្រោះថ្នាក់ក្នុងការងារនោះឡើយ ក៏ប៉ុន្តែករណីនេះត្រូវបានថ្នាក់លើបញ្ជាឱ្យបិទសំណុំរឿង និងធ្វើកំណត់ហេតុដោយបំភ្លៃការពិត។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






