ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា បារម្ភថា បទល្មើសឆបោកតាមអនឡាញនៅកម្ពុជាកំពុងផ្លាស់ពីអគារ និងកាស៊ីណូធំៗ ទៅកាន់បណ្តាញតូចៗតាមផ្ទះ។ លោកថា ពលរដ្ឋខ្មែរដែលខ្វះការងារធ្វើមួយចំនួន កំពុងត្រូវបានអូសទាញឱ្យចូលរួមក្នុងអំពើខុសច្បាប់នេះ ខណៈការលួចគណនី និងការផ្ញើតំណភ្ជាប់ (Link) ឆបោកតាមបណ្តាញសង្គម កំពុងកើតឡើងកាន់តែច្រើន៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






