ស្លាក: ឆបោកតាមអនឡាញ

សមត្ថកិច្ច​បន្ត​ឆ្មក់​បង្ក្រាប​អគារ​ឆបោក​អនឡាញ​នៅ​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស ៤៩​នាក់

0
កម្លាំង​សមត្ថកិច្ច​អះអាង​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ (Online Scam) ក្នុង​ទម្រង់ «​វិនិយោគ​ក្លែងក្លាយ​» ដោយ​ធ្វើការ​អូសទាញ និង​បោក​បញ្ឆោត​ជនរងគ្រោះ​នៅ​តាម​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក។

តើ​ឧក្រិដ្ឋជន តុង លីឆឹង បង្កើត​បណ្ដាញ​រកស៊ី​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ដូចម្ដេច?

0
ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) គឺជា​អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន​ទៀត​ដែល​គេច​ពី​ការ​ទទួលទោស​នៅ​ស្រុក​ចិន ដើម្បី​មក​ពូន​សម្ងំ​លាក់ខ្លួន​បន្ត​អាជីវកម្ម​បន​ល្បែង​នៅ​កម្ពុជា​។

ក្រសួង​មហាផ្ទៃ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចំនួន​៩៨​កន្លែង​នៅ​ដើមឆ្នាំ​២០២៦

0
អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ឧស្សាហកម្ម​ឆបោក​នេះ កើតឡើង ពោល​គឺ​មិន​ត្រឹមតែ​បង្ក្រាប​លើ​អាគារ​ដែល​បម្រើ​សកម្មភាព​បោកប្រាស់​នោះ​ទេ។

ទាសករ​អាជីវកម្ម​ឆបោក​តាម​អនឡាញ​នៅ​ព្រំដែន​កម្ពុជា-ថៃ​ត្រូវ​បាន​បង្ខាំង​ក្នុង​អគារ​ទោះ​មាន​ការ​ផ្លោង​គ្រាប់​បែក​របស់​យោធា​ថៃ

0
ទាសករ​នៃ​អាជីវកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ចម្រុះ​ជាតិ​សាសន៍​ត្រូវ​បាន​ឧក្រិដ្ឋជន​បង្ខាំង​ទុក​នៅ​បរិវេណ​អគារ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់ នៃ​ខេត្តឧត្តរមានជ័យ​របស់​លោក លី យ៉ុងផាត់ និង​បង្ខំ​ឱ្យ​ពួកគេ​បម្រើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ដូច​សព្វ​មួយ​ដង ទោះ​បី​យោធា​ថៃ​បន្ត​ទម្លាក់​គ្រាប់​ផ្លោង​ឈ្លានពាន​ចូល​តំបន់​នោះ​ក្ដី។

ជប៉ុន​រក​ឃើញ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅ​ជប៉ុន

0
អាជ្ញាធរ​ជប៉ុន​បាន​រក​ឃើញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន។ អ្នកឃ្លាំមើល​លើកឡើង​ថា មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត មាន​បណ្ដាញ​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​នានា ដែល​ករណីនេះ ទាមទារ​ឱ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ ត្រូវ​បង្កើត​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​នឹង​រដ្ឋ ដើម្បី​កម្ទេច​សម្បុក​ធំ នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មួយ​នេះ។ក្រុមហ៊ុន​ចិន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​ក្លែងបន្លំ​លំដាប់​អន្តរជាតិ និង​ការ​ជួញដូរ​មនុស្ស គឺ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Holding Group) បាន​បង្កើត​ក្រុមហ៊ុន​ពាក់ព័ន្ធ​យ៉ាងហោចណាស់​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន​ចាប់​តាំងពី​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន...

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។