ស្លាក: ធនាគារជាតិ

អាមេរិក​គ្រោង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ដើម្បី​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និង​បណ្តាញ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ

0
អ្នកឃ្លាំមើល​បន្ត​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា ពន្លឿន​នីតិវិធី​ចាប់ខ្លួន​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដែល​ជា​មេខ្លោង​កាង​ឧស្សាហកម្ម​ឆបោក​ទាំងនេះ ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​របស់​អាមេរិក​បន្ថែម​ទៀត​លើ​កម្ពុជា។

ធនាគារជាតិ​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ធនាគារ​៣​​ទៀត​ក្រោយ​អាមេរិក​ដាក់​ទណ្ឌកម្ម​​រឿង​ឆបោក​អនឡាញ និង​លាងលុយ

0
អ្នកឃ្លាំមើល​លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​ដួលរលំ ហើយ​អ្នក​វិនិយោគ​អន្តរជាតិ​នឹង​គ្មាន​ទំនុកចិត្ត​ដោយសារតែ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ជា​ឧបករណ៍​របស់​បណ្ដាញ​ឧក្រិដ្ឋជន​លាងលុយកខ្វក់។

ធនាគារ​អេភីឌី​របស់​កូនប្រុស​ឧកញ៉ា ឡាវ ម៉េងឃីន ប្រកាស​បង្កក​លុយ​អតិថិជន

0
ធនាគារ​នេះ បញ្ជាក់​ថា អតិថិជន​អាច​ស្នើសុំ​ដក​ប្រាក់​បាន ប៉ុន្តែ​ក្នុង​ចំនួន​ដែល​ត្រូវ​បាន​កំណត់​ដោយ​ធនាគារ និង​ត្រូវ​រង់ចាំ​ការទាក់ទង​ពី​ភ្នាក់ងារ​ធនាគារ​ជាមុន​សិន។

ធនាគារជាតិ​រង​ការ​រិះគន់​ថា កាង​ការពារ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ជាង​ការពារ​ជនរងគ្រោះ

0
ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​ចោទ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ ដែល​ចេញ​តវ៉ា​ថា ជា​ក្រុម​បង្ក​ហិង្សា​ក្នុង​សង្គម និង​បញ្ជាក់​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​រឿង​លុយ​ដែល​ក្រុមហ៊ុន​បាន​បង្កក។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​​ចាត់វិធានការ​ផ្លូវច្បាប់​​ម៉ឺងម៉ាត់​លើ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រួប និង​អ្នក​ពាក់ព័ន្ធ

0
ការ​លើកឡើង​នេះ គឺ​ក្រោយពី​ក្រសួងមហាផ្ទៃ ផ្អាក​ការងារ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រូប​ពាក់ព័ន្ធ​ការ​យក​លុយ​ពី​អ្នក​ដឹក​ក្រណាត់ ៩​ពាន់​ដុល្លារ។