ស្លាក: បោះឆ្នោត២០២៧
ព្រីតថេនជំរុញឱ្យកម្ពុជាគោរពសេរីភាពពលរដ្ឋនិងនយោបាយមុនការបោះឆ្នោតមកដល់
មួយគឺកម្ពុជាដែលប្រកាសជាសាធារណៈអំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ខណៈមួយទៀតត្រូវបានកំណត់ដោយការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន និងការឃុំខ្លួនមនុស្សដោយសារពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួន។
គណបក្សនយោបាយចំនួន៥ ដាក់លិខិតទៅលោក ហ៊ុន សែន ឲ្យច្រានសេចក្តីព្រាងច្បាប់គ្រប់គ្រងឃុំសង្កាត់ថ្មី
ការលើកឡើងនេះ គឺក្រោយពេលរដ្ឋសភាកម្ពុជា បានអនុម័តច្បាប់វិសោធនកម្មថ្មីចំនួន ៤ មាត្រាស្ដីពីការគ្រប់គ្រងឃុំសង្កាត់កាលពីថ្ងៃទី ២០ សីហា។
គណបក្សកម្លាំងជាតិ មិនគាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
គណបក្សកម្លាំងជាតិ យល់ថា ច្បាប់ពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលមានស្រាប់ កាលខែមីនា ឆ្នាំ២០០១ គឺមានតម្លាភាពជាងច្បាប់ថ្មីតាមរយៈការបែងចែកអំណាចរវាងឃុំ និងជំទប់ ចៅសង្កាត់ ចៅសង្កាត់រង មកពីគណបក្សផ្សេងគ្នា។
គណបក្សភ្លើងទៀន និងសង្គមស៊ីវិលស្នើឲ្យអាជ្ញាធរឈប់បិទសេរីភាពនយោបាយនៅមុនការបោះឆ្នោត
ការទទូចនេះ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានចាប់ឃុំខ្លួនសកម្មជន និងសមាជិកគណបក្សក្រៅរដ្ឋាភិបាលជាបន្តបន្ទាប់ ដែលចុងក្រោយ គឺការចាប់ខ្លួនប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តឧត្តរមានជ័យ។
អភិបាលខេត្តកោះកុងមិនអនុញ្ញាតឱ្យគណបក្សឆន្ទៈខ្មែរ លើកស្លាកគណបក្ស
មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពសិទ្ធិធ្វើនយោបាយរបស់គណបក្សទាំងអស់ឲ្យស្មើភាពគ្នា ដោយមិនមានការរើសអើង ទើបមិនរងការរិះគន់ពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។











