ស្លាក: ប្រាក់ខែអប្បបរិមា
សហជីពដាក់ញត្តិសុំដំឡើងប្រាក់ឧបត្ថម្ភការធ្វើដំណើរ៨ដុល្លារបន្ថែមដល់កម្មករវិស័យកាត់ដេរ
ការស្នើសុំនេះ គឺស្របពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី០៤ របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។
សហជីពដាក់ញត្តិដើម្បីស្នើសុំរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ២៥០ដុល្លារ១ខែ
ការស្នើនេះ ក្រោយពីពួកគាត់ឃើញថា កម្មករនិយោជិត កំពុងប្រឈមបញ្ហា ជីវភាពខ្វះខាត ដោយសារតែប្រាក់ឈ្នួលតិចពេក ខណៈតម្លៃទំនិញឡើងថ្លៃខ្ពស់ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រកបដោយជីវភាព សមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ។
គណបក្សកម្លាំងជាតិគាំទ្រការទាមទារឱ្យដំឡើងប្រាក់ឈ្នួលកម្មករពី២១០ដុល្លារ ទៅ២៥០ដុល្លារ
ការទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រពីសំណាក់គណបក្សកម្លាំងជាតិនេះ គឺធ្វើឡើងក្នុងពេលដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានភាគីតំណាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត កំពុងចាប់ផ្តើមជួបចចារគ្នាជាបន្តបន្ទាប់រឿងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។









