ស្លាក: ព្រំដែនខ្មែរថៃ

ពលរដ្ឋ​អះអាង​ថា​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​លេខ​៥៥ ចូលក្នុង​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ខេត្ត​បាត់ដំបង

0
ពួកគាត់​ថា ការ​រំកិល​បង្គោល​ព្រំដែន​របស់​ភា​គី​ថៃ​នេះ បាន​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​បាត់បង់​ដី​លំនៅឋាន និង​ដី​សម្រាប់​បង្កបង្កើនផល​មួយចំនួន ដោយសារ​ភាគី​ថៃ​បាន​ព័ន្ធ​យក​ទៅ។

ក្រសួងមហាផ្ទៃ​បញ្ជូន​ក្មេង​ទំនើង​ជិត ៨​រយ​នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​តាម​ខេត្ត​ជាប់​ព្រំដែន

0
អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន និង​ផ្លាស់ប្ដូរ​ការ​ឃុំខ្លួន «​ក្មេង​ទំនើង​» ជិត ៨រយ​នាក់​ទៅកាន់​ពន្ធនាគារ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់ពី​មានការ​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។

យោធា​ថៃ​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន និង​សាងសង់​សំណង់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា

0
ចំណែក​នៅ​តំបន់​ផ្សេងទៀត យោធា​ថៃ​បាន​បន្ត​រាយ​បន្លា​លួស​ចូលក្នុង​ទឹកដី​កម្ពុជា និង​សាងសង់​សំណង់​រឹង​ជាច្រើន​កន្លែង​ទៀត ក្នុង​ទីតាំង​ដែល​យោធា​ថៃ​បាន​ដណ្ដើម​ចូលកាន់​កាប់​ពី​កម្ពុជា។

យោធា​ថៃ​ហាម​ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​អូរបីជាន់ ភ្ជួរ​ដី​អាស្រ័យ​ផល ដោយ​អះអាង​ថា ជា​ទឹកដី​របស់​ថៃ

0
​ភាគី​កម្ពុជា​អះអាង​ថា តំបន់​នេះ​គឺជា​ទីតាំង​ប្រជាពលរដ្ឋ​កម្ពុជា​អាស្រ័យ​ផល​ជា​យូរណាស់​មក​ហើយ និង​ជាទី​តាំង​ដែល​កម្ពុជា​បន្ត​កាន់កាប់ ក្រោយ​មាន​បទ​ឈប់​បាញ់​បន្ទាន់​រវាង​កម្ពុជា និង​ថៃ​មក​ម្ល៉េះ។

ពលរដ្ឋ​មួយ​ចំនួន​ទាមទារ​ឲ្យ​ដក​អភិបាល​ខេត្ត​បាត់ដំបង​ដែល​ថា ថៃ​ធ្វើ​របង​ព្រំដែន​មិន​ចូល​ដី​ខ្មែរ

0
ពួកគាត់​ថា អ្វី​ដែល​លោក សុខ លូ និយាយ គឺ​បង្ហាញ​ពី​កង្វះ​ការ​ទទួលខុសត្រូវ និង​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​កម្ពុជា។

ជម្លោះព្រំដែន​គោក​រវាង​កម្ពុជា​-​ថៃ កាន់តែ​តានតឹង​ក្រោយ​ភាគី​ទាំងពីរ​ចោទ​គ្នា​រឿង​ផ្ទុះអាវុធ​នៅ​តំបន់​ព្រំដែន

0
ប៉ុន្តែ​យោធា​ថៃ​បាន​លើកយក​ការចោទប្រកាន់​នេះ មក​ដាក់បន្ទុក និង​ព្រមាន​បង្ក​សង្គ្រាម​លើ​កម្ពុជា​ជា​លើក​ទី​បី។

លោក ហ៊ុន ម៉ាណែត ប្រកាស​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា ខណៈ​វិស័យ​នេះ​រង​ការ​រិះគន់​ថា បាន​ចាក់ស្រេះ ដោយ​អំពើពុករលួយ

0
ការប្រកាស​របស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពី​មានការ​រិះគន់​ថា វិស័យ​ការពារ​ជាតិ កំពុងតែ​ចាក​សម្រេះ​ដោយ​អំពើពុករលួយ បក្ខពួក​និយម និង​គ្មាន​សព្វាវុធ​ទើបៗ ដើម្បី​ច្បាំង​ការពារ​ទឹកដី​ជាមួយ​សត្រូវ។

«ការ​យក​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ជា​រូបភាព​បង្ហាញ​ខ្មែរ​ចាញ់​សង្គ្រាម​និង​បាត់​ដី»

0
ការ​អះអាង​នេះ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ឱ្យ​ឆ្លាក់​រូបភាព​អំពី​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃ នៅ​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​និង​ចងចាំ។

កម្ពុជា​ប្រឆាំង​នឹង​ប្រទេស​ថៃ ដែល​ចុះ​ប្រាសាទ​បុរាណ​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ថៃ

0
អ្នកឃ្លាំមើល​ថា ប្រសិនបើ​កម្ពុជា​ពិតជា ខ្លាច​បាត់បង់​ទឹកដី និង​ប្រាសាទ បុរាណ​មែន កម្ពុជា​ត្រូវ​ប្រញាប់​ប្ដឹង​ថៃ​ទៅកាន់ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

អភិបាលខេត្ត​បាត់ដំបង​បកស្រាយ​ផ្ទុយ​ពី​ក្រសួង​ការបរទេស ករណី​ថៃ​ធ្វើ​របង​នៅ​ព្រំដែន​ស្រុក​កំរៀង

0
អ្នកឃ្លាំមើល​ថា ការ​លើកឡើង​របស់​លោក សុខ លូ គឺជា​ការ​បកស្រាយ​ដែល​គ្មាន​ជំនាញ និង​បំពាន​លើ​តួនាទី​របស់​ស្ថាប័ន​កិច្ចការ​ព្រំដែន ដែល​មិនអាច​យក​ជា​ផ្លូវការ​បាន​ឡើយ។

រដ្ឋាភិបាល​២៣ តុលា សង្ឃឹម​ថា ICC បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​មេដឹកនាំ​ថៃ​ពាក់ព័ន្ធ​ការ​ឈ្លានពាន​កម្ពុជា

0
មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​ខ្លួន លើ​មេដឹកនាំ​និង​មេ​យោធា​ថៃ​ដែល​បញ្ជា​ឱ្យ​លើកទ័ព​ឈ្លានពាន​កម្ពុជា នោះ​អ្នក​ទាំងនេះ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​អាច​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។