ស្លាក: រ៉ុង ឈុន
សមត្ថកិច្ចឃាត់ខ្លួនអ្នកគាំទ្របក្សប្រឆាំងលោក អ៊ុក ពេជ្រសំណាង ជាថ្មី
អ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនលោក អ៊ុក ពេជ្រសំណាង រួមទាំងការបន្តចាប់ខ្លួន និង ដាក់ពន្ធនាគារលើសកម្មជនសង្គម និង សកម្មជននយោបាយ គឺជាការផ្គើនអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews)។
លោក រ៉ុង ឈុន ដាក់លិខិតថ្វាយព្រះមហាក្សត្រស្នើអន្តរាគមន៍ឲ្យតុលាការកំពូលសើរើសំណុំរឿងឡើងវិញ
មន្ត្រីសិទ្ធិមនុស្ស ចង់ឃើញរដ្ឋាភិបាល ទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ពាក់ព័ន្ធរឿងនយោបាយ ហើយរួមគ្នាដោះស្រាយបញ្ហាជាតិជាធំ។
លោក រ៉ុង ឈុន គ្រោងសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្ររឿងសិទ្ធិនយោបាយជាលើកទី២
លោក រ៉ុង ឈុន ក៏អំពាវនាវឲ្យតំណាងស្ថានទូតនានាប្រចាំកម្ពុជា តំណាងអង្គការជាតិនិងអន្តរជាតិ ព្រមទាំងសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមជួយឃ្លាំមើលនិងតាមដាននូវការដាល់លិខិតថ្វាយព្រះមហាក្សត្រនេះ។
លោក រ៉ុង ឈុន ចាត់ទុកការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ផ្ទុយទៅនឹងគោលបំណងដែលលោកស្នើ
អ្នកឃ្លាំមើលយល់ថា ការឆ្លើយតបរបស់ក្រសួង ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការគេចវេះ និងការប្រកាន់យក ទម្រង់រដ្ឋបាលតឹងរ៉ឹង ដើម្បីរុញច្រានសំណុំរឿង នេះឱ្យដើរដល់ផ្លូវទល់ច្រក។
លោក រ៉ុង ឈុន សង្ឃឹមថា ក្រសួងយុត្តិធម៌នឹងផ្តល់យុត្តិធម៌ដល់ក្មួយប្រុសរបស់លោក ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរកាលពី៨ឆ្នាំមុន
ការលើកឡើងនេះ គឺក្រោយពេលម្តាយមន្ត្រីសហជីពរូបនោះ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌បដិសេធមិនទទួលលិខិតស្នើសុំពន្លឿនការឆ្លើយតបញត្តិរបស់លោក រ៉ុង ឈុន
ពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សថា ក្រសួងយុត្តិធម៌អនុវត្តផ្ទុយពីស្មារតីរបស់ខ្លួន ដែលបានអះអាងថា នឹងខិតខំទទួលយកសំណើរបស់ប្រជាពលរដ្ឋដែលមិនសុខចិត្ត ចំពោះការកាត់ក្តីរបស់តុលាការមកដោះស្រាយឲ្យបានឆាប់រហ័ស។
គណបក្សក្រៅរដ្ឋាភិបាលបន្តរងការគាបសង្កត់សិទ្ធិសេរីភាពនយោបាយ
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា កាលណារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសេរីភាពគណបក្សក្រៅ រដ្ឋាភិបាលនោះ លទ្ធផលបោះឆ្នោតខាងមុខ មិនអាចទទួលយកបានទេ ហើយនឹងប៉ះពាល់ដល់ដំណើរការ ជាតិទាំងមូល។
គណបក្សកម្លាំងជាតិដាក់ញត្តិទៅព្រះបរមរាជវាំងស្នើសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រលើករណីលោក រ៉ុង ឈុន
មន្ត្រីសង្គមស៊ីវិលចង់ឃើញគណបក្សនយោបាយ និងពលរដ្ឋអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញ ដោយមិនមានការភ័យខ្លាចពីការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
គណបក្សកម្លាំងជាតិគ្រោងដាក់ញត្តិទៅព្រះមហាក្សត្រស្នើសុំកិច្ចអន្តរាគមន៍ករណីលោក រ៉ុង ឈុន
មន្ត្រីសិទ្ធិមនុស្សលើកឡើងថា នេះគឺជាការប្រើប្រាស់សិទ្ធិរបស់គណបក្សនយោបាយនីមួយៗដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំកិច្ចអន្តរាគមន៍ នៅពេលពួកគាត់យល់ថា មិនទាន់បានទទួលយុត្តិធម៌។
សហព័ន្ធសហជីពអន្តរជាតិ បានថ្កោលទោសរដ្ឋាភិបាលចំពោះការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងលោក រ៉ុង ឈុន
ការលើកឡើងនេះ ក្រោយពីស្ថាប័ននេះ មើលឃើញថា ការតម្កល់សាលដីកា របស់តុលាការកំពូល ដែលតម្រូវឱ្យលោក រ៉ុង ឈុន អនុវត្តទោសនៅក្រៅឃុំ៣ឆ្នាំ ហាមធ្វើសកម្មភាពតាមទីសាធារណៈ ដកហូតសិទ្ធិធ្វើនយោបាយ៥ឆ្នាំ និងហាមផ្លាស់ទីលំនៅចេញពីភ្នំពេញ ជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ព្រោះលោកគ្មានកំហុសនោះទេ











