ស្លាក: សិទ្ធិបញ្ចេញមតិ

សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ការ​ផ្ដន្ទាទោស​សកម្មជន​លោក ធី ថន ឲ្យ​ជាប់គុក​៧​ឆ្នាំ

0
ការ​លើកឡើង​នេះ ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០២ ខែកញ្ញា បានសម្រេច​ចេញ សាលក្រម​ផ្ដន្ទាទោស​លោក ធី ថន និង​ពលរដ្ឋ​ពីរ​នាក់​ពី​បទ​«​រួមគំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​១៨​សីហា រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) កាលពី​ឆ្នាំ​២០២៤។

ម្ដាយ​កម្មករ​រោងចក្រ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​កាត់ទោស​កូនប្រុស​ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ​ជា​ការ​សង្កត់សង្កិន​ហួសហេតុ

0
សង្គម​ស៊ីវិល​ចាត់ទុក​ការសម្រេច​នេះ ថា​ជា​រឿង​ធ្ងន់ធ្ងរ និង​បង្ហាញថា​អាជ្ញាធរ កម្ពុជា មិនបាន​គោរព​សិទ្ធិមនុស្ស​អន្តរជាតិ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ។

សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន ទាមទារ​ឱ្យ​ដោះលែង​ព្រះសង្ឃ ជា វុទ្ធី និង​លុបចោល​ទោស​ជាប់​ពន្ធនាគារ ១៨​ខែ

0
សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​មាន​លំហ​បញ្ចេញមតិ​ដោយ​សេរី​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​អង្គការ​រដ្ឋ​ត្រូវ​ដោះស្រាយ​នូវ​រាល់ សំណូមពរ និង​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ។

លោក ហ៊ុន សែន ដែល​ធ្លាប់​ជេរប្រមាថ​អ្នកដទៃ​តាម​មេក្រូ ព្រមាន​ចាត់ការ​លើ​ស្ត្រី​ជេរ​គ្នា​តាម​បណ្ដាញ​សង្គម

0
ចំណែកឯ អ្នកឃ្លាំមើល បដិសេធ​គាំទ្រ​ការ​បញ្ចេញមតិ​បែប​អសុរ​ស និង​ជេរប្រមាថ ឬ​ការ​គំរាមកំហែង​ក្នុង​គ្រប់​ទម្រង់ ប៉ុន្តែ​ពួកគាត់​ថា អ្នក​ដែល​បាន​ផ្ដល់​គំរូ​អាក្រក់ និង​សាបព្រោះ​ការ​ជេរប្រមាថ​បណ្ដាល​ឱ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​នោះ គឺ​លោក ហ៊ុន សែន ខ្លួនឯង។

តុលាការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​អ្នកកាសែត​ពលរដ្ឋ ដែល​សកម្ម​រឿង​ព្រំដែន និង​បញ្ហា​សង្គម

0
សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ និង​ចាត់ទុក​ការសម្រេច​នេះ ថា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព បញ្ចេញមតិ។

អង្គការ​សង្គម​ស៊ីវិល ថា​អ្នកសារព័ត៌មាន និង​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​បន្ត​ប្រឈម​ការ​យាយី​ផ្លូវច្បាប់

0
ការ​រឹតត្បិត​ទាំងនេះ​ភាគច្រើន​កើតឡើង​តាមរយៈ​ការអនុវត្ត​ក្រមព្រហ្មទណ្ឌ​លើ​អ្នក​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម សកម្មជន​នយោបាយ និង​អ្នកសារព័ត៌មាន ដែល​រាយការណ៍ ឬ​បញ្ចេញ​ទស្សនៈ​អំពី​បញ្ហា​សង្គម។

លោក ហ៊ុន ម៉ាណែត លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ហាម​ប្រើ​ភាសា អសុរោះ

0
ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​យល់ថា ការអនុវត្ត​ជាក់ស្ដែង ហាក់​ដើរ​ផ្ទុយ​នឹង​ការ​អះអាង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ពីព្រោះ ពលរដ្ឋ​នៅតែ​បន្ត​រង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​គំរាមកំហែង នៅពេល​ហ៊ាន​បញ្ចេញមតិ រឿង​អយុត្តិធម៌​សង្គម ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ។

សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​សកម្មជន​នយោបាយ និង​យុវជន​សង្គម ៤​រូប​រឿង​បញ្ចេញមតិ

0
មេធាវី និង​មន្ត្រី​សិទ្ធិមនុស្ស យល់ឃើញ​ដូចគ្នា​ថា សាលក្រម​របស់​តុលាការ​កាត់ទោស​ពួក​កាត់​ទាំង​៤​រូប មិន​សម​ហេតុផល និង​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ។

នាយករង​សាលា​ម្នាក់ និង​ចុងភៅ​ម្នាក់​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​រឿង​ព្រំដែន

0
សង្គម​ស៊ីវិល និង​អ្នកនយោបាយ យល់ថា ការ​កាត់ទោស​អ្នក​បញ្ចេញមតិ រឿង​ព្រំដែន និង​បញ្ហា​សង្គម​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រង​ការរិះគន់​បន្ថែម​ទៀត ខណៈ​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ និង​ឈឺឆ្អាល​ពី​បញ្ហា​បូរណភាព​ទឹកដី ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ

0
ការ​ទទូច​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែឧសភា បាន​ចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ក្រោយពី​កញ្ញា សកម្ម​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​រឿង​ព្រំដែន និង​បញ្ហា​សង្គម។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។