ស្លាក: ហ៊ុនម៉ាណែត

ក្រសួង​ការពារ​ជាតិ​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ការពារ​ទឹកដី តែ​ថៃ​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ​ជា​ច្រើន​កន្លែង

0
អ្នក​ឃ្លាំ​មើ​សង្គម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ដឹង​ខ្លួនឯង​ថា ពុំ​មាន​លទ្ធភាព​តតាំង​ជាមួយ​ប្រទេស​ថៃ ទើប​បណ្តោយ​ឲ្យ​យោធា​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត។

លោក ហ៊ុន ម៉ាណែត «នឹង​បរាជ័យ​លុបបំបាត់​​មជ្ឈមណ្ឌល​ឆបោក​​អនឡាញ បើ​មិន​​កាត់​សាច់​ស្អុយ​ក្បែរ​ខ្លួន»

0
អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ៊ាន​វះកាត់​សាច់​ស្អុយ​ដែល​នៅ​ក្បែរ​ខ្លួន​ចោល បើ​មិន​ដូច្នោះ​ទេ​វិធានការ​លុបបំបាត់​ទាំងស្រុង​នូវ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា នឹង​បរាជ័យ

លោក ហ៊ុន សែន អាច​តែងតាំង និង​ដក​តំណែង​មន្ត្រី​តាម​អំពើ​ចិត្ត «ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារពេល​គង់​នៅ​ចិន»

0
ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ក្នុង​តំណែង​ជា​ប្រមុខ​រដ្ឋស្តីទី លោក ហ៊ុន សែន អាច​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង និង​ដក​តំណែង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ

យោធា​ថៃ​ពង្រឹងកម្លាំង​ទ័ព​នៅ​ព្រំដែន​ខេត្តព្រះវិហារ ដើម្បី​អភិវឌ្ឍ​តំបន់​ចំនួន​៣ ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​

0
យោធា​ជើង​ទឹក​ថៃ ក៏បាន​ប្រកាស​ពី​ការ​ពង្រឹង​កម្លាំង និង​តាម​ឃ្លាំមើល​ស្ថាន​ការ​យោធា​របស់​កម្ពុជា បន្ទាប់ពី​មានការ​ផ្សាយ​ព័ត៌មាន​ថា កម្ពុជា​បាន​បញ្ជា​ទិញ​នាវា​ល្បាត​ពី​ប្រទេស​ចិន ចំនួន​២​គ្រឿង។

អ្នក​តាមដាន​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្រួម​ក្រសួង​និង​កាត់បន្ថយ​មន្ត្រី​ក្របខណ្ឌ​នយោបាយ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ

0
រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក ហ៊ុន ម៉ានី ប្រកាស​ថា ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ស្ថាប័ន​ចំនួន​១២ បាន​លុប​អគ្គនាយកដ្ឋាន​ចំនួន​៣ និង​នាយកដ្ឋាន ចំនួន​២៦ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ​ដែល​​បញ្ចេញមតិ​រឿង​ព្រំដែន

0
សមត្ថកិច្ច​ខេត្តបាត់ដំបង​បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី នៅ​ថ្ងៃទី​១ ខែ​មេសា ដោយសារ​ព្រះអង្គ​បង្ហោះ​សារ​និយាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​លើ បណ្ដាញ​សង្គម​ហ្វេសប៊ុក

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ទប់ស្កាត់​បទល្មើស​​អនឡាញ​​កុំឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ

0
អ្នកវិភាគ​ថា ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡា​នេះ ទំនងជា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ខណៈ​បញ្ហា​នេះ​បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ ហើយ​ពុំ​ទាន់​ចាប់​មេខ្លោង​ធំៗ ជា​ជនជាតិ​ខ្មែរ​មក​ផ្ដន្ទាទោស។

ក្រុមហ៊ុន​ទូទាត់​លុយ​ខុសច្បាប់​នៅ​កម្ពុជា​កំពុង​កើនឡើង ខណៈ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ

0
ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អំពើ​ឆបោក​តាម​អនឡាញ និង​ការខាតបង់​លុយកាក់​ដោយ​សារ​តែ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន «​ផាយ ឬ​ផាយ ផេ​» ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ហិរញ្ញវត្ថុ​ដោយ​ខុសច្បាប់​នៅ​លើ​ទឹកដី​កម្ពុជា។

មេដឹកនាំត្រកូលហ៊ុនរង​ការ​រិះគន់​ថា ផ្ដល់​ជម្រក​ឱ្យ​អ្នកជំនួញ​ឧក្រិដ្ឋជន​តៃវ៉ាន់​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់នៅ​ខេត្ត​ព្រះសីហនុ

0
ការ​រិះគន់​នេះ គឺ​ដោយសារតែ​បុរស​ជនជាតិ​តៃវ៉ាន់​រូប​នោះ​គឺជា​អ្នកជំនួញ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ និង​ត្រូវ​បាន​តុលាការ​តៃវ៉ាន់​ចេញ​ដីកាចាប់ខ្លួន​តាំងពី​ឆ្នាំ​២០២៤ មុន​ពេល​គេ​ត្រូវ​បាញ់​សម្លាប់​លើ​ទឹកដី​កម្ពុជា។

អាដហុក​ថា ការ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​គ្រប់គ្រង​មតិ​រិះគន់ ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា

0
អាដហុក​ថា ការ​រឹតត្បិត​សេរីភាព បញ្ចេញមតិ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

រដ្ឋាភិបាល​២៣ តុលា សង្ឃឹម​ថា ICC បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​មេដឹកនាំ​ថៃ​ពាក់ព័ន្ធ​ការ​ឈ្លានពាន​កម្ពុជា

0
មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​ខ្លួន លើ​មេដឹកនាំ​និង​មេ​យោធា​ថៃ​ដែល​បញ្ជា​ឱ្យ​លើកទ័ព​ឈ្លានពាន​កម្ពុជា នោះ​អ្នក​ទាំងនេះ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​អាច​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។