ស្លាក: ហ៊ុនសែន

កិច្ចប្រជុំហ្វ្រង់កូហ្វូនី​បញ្ចប់​ដោយ​ការ​ប្តេជ្ញាចិត្តរួម​លើ​សន្តិភាព សហប្រតិបត្តិការ ការពារ​បេតិកភណ្ឌ​វប្បធម៌

0
ការដោះស្រាយវិបត្តិ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌។ កិច្ចប្រជុំនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ក្នុងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ។

ប្រធានាធិបតី​បារាំង​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

0
លោក អេម៉ានុយអែល ម៉ាក្រុង លើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មាននៅក្រោយជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំងនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៥ វិច្ឆិកា ក្នុងឱកាសលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ពីថ្ងៃទី១៤-១៦ វិច្ឆិកា។

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្ដេជ្ញា​ធ្វើ​ការ​ជាមួយ​កម្ពុជា​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​មេខ្លោង​នៅ​ពី​ក្រោយ

0
ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បញ្ជាក់​ថា បេសកកម្ម​របស់​លោក​គឺ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​សុវត្ថិភាព និង​ការ​ខាតបង់​ប្រាក់​របស់​ពលរដ្ឋ​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​ក្រុម​ឆបោក​តាម​អនឡាញ។

តុលាការ​សិង្ហបុរី​ចោទ​ប្រកាន់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា

0
អាជ្ញាធរ​សិង្ហបុរី​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ចំនួន ៣៦នាក់​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​លុយ​ពី​ជនរងគ្រោះ​ជនជាតិ​សិង្ហបុរី​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក។

អាមេរិក​ដាក់​ទណ្ឌកម្ម​បុគ្គល ៤នាក់ និង​ក្រុមហ៊ុន៤១ ពាក់ព័ន្ធ​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ព្រីនស៍ គ្រុប

0
សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា បុគ្គល និង​ក្រុមហ៊ុន​រង​ទណ្ឌកម្ម​ទាំង​នេះ បាន​តួនាទី​យ៉ាង​សកម្ម ដើម្បី​សម្របសម្រួល​ដល់​អំពើ​ជួញដូរ​មនុស្ស លាង​លុយ​កខ្វក់ និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ដែល​ដាក់​គោលដៅ​ឆបោក​លុយ​ពី​ពលរដ្ឋ​អាមេរិក​កាំង។  

រដ្ឋាភិបាល​ក្រៅ​ប្រទេស​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​​​ប្រកួត​ដោយ​សេរី បើ​លោក​ក្លាហាន​ពិត

0
ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​​​​​ចំអក​​​ឱ្យ​​​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ ​​​​​​​លោក សម រង្សី​ ថា​​​​​​ជា​អ្នក​នយោបាយ​ចាញ់​តាំង​ពី​ជំនាន់​ឪពុក​លោក​គឺ​លោក ហ៊ុន សែន រហូត​ដល់​លោក ​ហើយ​​​ទៅ​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​​ ដើម្បី​​​​តាំង​ខ្លួន​​ជា​នាយករដ្ឋមន្ត្រី។

រដ្ឋសភា​បក្សកាន់អំណាចរង​ការរិះគន់​ថា បាន​គំរាម​កំហែង​ឆ្លងដែន​ចំពោះ​សភា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស

0
ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​ការ​បោះឆ្នោត«សភា​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស»បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​បាន​ប្រកាស​លទ្ធផល​អ្នក​ជាប់ឆ្នោត​ចំនួន ៤៧រូប ជា​តំណាង​របស់​ខ្លួន កាល​ពីថ្ងៃ​ទី២៥ ខែតុលា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

មូលហេតុ​ប្រព័ន្ធ​អប់រំ​ខ្មែរ​ធ្លាក់ខ្លាំង​មកពី​ម៉ោង​រៀន​មិនគ្រប់ ខ្វះ​ឧបករណ៍​ពិសោធ​ និង​ក្រោម​ឥទ្ធិពល​នយោបាយ

0
ការ​លើក​ឡើង​នេះ​ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​​ណែនាំ​ឱ្យ​​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ ​​យុវជន​និង​​កីឡា​ លោក​ ហង់ជួន ណារ៉ុន ត្រូវ​​​​​​​​​​កែទម្រង់​​​​ប្រព័ន្ធ​​អប់រំ​ នៅ​​​​ទូទាំង​ប្រទេស​ឡើង​វិញ​ ក្រោម​ស្តង់ដារ​តែ​មួយ​​ ដោយ​ផ្ដោត​​លើ​​ ​អភិបាល​កិច្ច​សាលារៀន​​ ការ​​កែលំអ​​កម្ម​វិធី​សិក្សា និង​​ការ​​បន្ថែម​ម៉ោង​សិក្សា ​ដើម្បី​​ពង្រឹង​ចំណេះដឹង វិន័យ និង​សីលធម៌​ជាដើម។

កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទាបខ្លាំង​លើ​សន្ទស្សន៍​នីតិរដ្ឋ​ក្នុង​របាយការណ៍​​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ២០២៦

0
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា ការដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤០ ក្នុងចំណោម ១៤៣ ប្រទេសលើសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៦ បង្ហាញ​ពីបញ្ហាប្រឈមជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការគោរពសិទ្ធិមនុស្ស និងសេរីភាព​នយោបាយ។ ចំណែករដ្ឋាភិបាលកម្ពុជានៅតែបន្តបដិសេធការរកឃើញនៅក្នុងរបាយការណ៍នេះ។

ថៃបង្កកទ្រព្យសម្បត្តិជាង​១ពាន់​លាន​ដុល្លារ​ពី​បណ្តាញ​មាន​ទំនាក់ទំនង​ជាមួយ​លោក ហ៊ុន សែន

0
ជនសង្ស័យសំខាន់ៗក្នុងសំណុំរឿងនេះរួមមាន អ្នកជំនួញជនជាតិអាហ្វ្រិកខាងត្បូង លោក បេន ស្មីត (Ben Smith) និងអ្នកជំនួញកម្ពុជា លោក យឹម លក្ខណ៍។ អ្នកជំនួញទាំងពីររូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា ធ្លាប់មានតួនាទី​ជាទីប្រឹក្សា​របស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។

HRW ទទូចឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅ​បារាំងករណីឃាតកម្មលើលោក លិម គិមយ៉ា

0
អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនអាច​ដោះខ្លួន​ពី​ការទទួលខុសត្រូវលើអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា បានទេ ក្រោយពីផ្ទុះ​ប្រតិកម្មទាមទារចម្រុះជាអន្តរជាតិ។