ស្លាក: ហ៊ុនសែន
អ្នកឃ្លាំមើលបរិស្ថានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានច្បាប់លើក្រុមហ៊ុនរបស់លោក កុក អាន កំពុងធ្វើអាជីវកម្មឈើនៅខេត្តកោះកុង
អ្នកឃ្លាំមើលបរិស្ថាន ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានច្បាប់ឲ្យបានតឹងរ៉ឺងទៅលើក្រុមហ៊ុនរបស់លោក កុក អាន ការពារព្រៃឈើក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
យោធាថៃព្រមានកម្ពុជាមិនឱ្យលើកយកវិវាទព្រំដែនមកនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
យោធាថៃបានព្រមានថា ការណ៍ដែលកម្ពុជាយកបញ្ហាព្រំដែនទៅនិយាយក្នុងវេទិកាអន្តរជាតិនោះគឺមិនអាចជួយឱ្យកម្ពុជាទារទាមទឹកដីដែលយោធាថៃកំពុងកាន់កាប់តាមព្រំដែនបានមកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យស្ថានភាពជម្លោះកាន់តែតានតឹង ខណៈភាគីថៃនឹងវាយបកទៅកាន់កម្ពុជាវិញភ្លាមៗ។
ព្រះមហាក្សត្រយាងទៅចិនពិនិត្យព្រះរាជសុខភាព បើកផ្លូវឱ្យលោក ហ៊ុន សែន ធ្វើជាប្រមុខរដ្ឋជាថ្មី
តាមព្រះរាជសារដែលមានព្រះហស្តលេខារបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៣០ ខែសីហា លោក ហ៊ុន សែន នឹងទទួលជួយបំពេញព្រះរាជកិច្ចក្នុងព្រះបរមនាមព្រះមហាក្សត្រ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី ក្នុងអំឡុងពេលព្រះអង្គអវត្តមានពីប្រទេស។
លោក ហ៊ុន សែន ថាថៃបង្កសង្គ្រាមឈ្លានពានលើកម្ពុជា ដោយប្រើលេសឧក្រិដ្ឋកម្មឆបោកអនឡាញ
អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែមិនអាចដាក់សម្ពាធឱ្យភាគីថៃដកទ័ពចេញពីទឹកដីកម្ពុជាវិញនោះទេ ប្រសិនបើកម្ពុជា មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
ពលរដ្ឋអស់សង្ឃឹមលើរដ្ឋាភិបាលថា នឹងអាចយកទឹកដីខ្មែរដែលថៃគ្រប់គ្រងមកវិញបាន
ពួកគាត់ លើកឡើងបែបនេះ គឺដោយសារយោធាថៃ និងរដ្ឋាភិបាលថៃ បានប្រើគ្រប់មធ្យោបាយដើម្បីកាន់កាប់ទឹកដីជាអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលឪពុកកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតវិញ ហាក់បានត្រឹមតែចេញលិខិតតវ៉ាដដែលៗ ដោយមិនមានចំណាត់ការនានាដើម្បីឲ្យថៃដកទ័ពចេញវិញនោះទេ។
អ្នកឃ្លាំមើលរិះគន់លោក ហ៊ុន ម៉ាណែត រឿងមិនបង្រួមក្រសួងគឺដើម្បីការពារអំណាច
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានថ្លែងសារយ៉ាងវែងអន្លាយ រកហេតុផលការពារខ្លួន ក្នុងការប្រកាសមិនបង្រួមក្រសួង បើទោះបីជា មហាជន និងក្រុមបញ្ញវន្ត ទទូចឱ្យរដ្ឋាភិបាលបង្រួមក្រសួងក្ដី។
គណបក្សនយោបាយចំនួន៥ ដាក់លិខិតទៅលោក ហ៊ុន សែន ឲ្យច្រានសេចក្តីព្រាងច្បាប់គ្រប់គ្រងឃុំសង្កាត់ថ្មី
ការលើកឡើងនេះ គឺក្រោយពេលរដ្ឋសភាកម្ពុជា បានអនុម័តច្បាប់វិសោធនកម្មថ្មីចំនួន ៤ មាត្រាស្ដីពីការគ្រប់គ្រងឃុំសង្កាត់កាលពីថ្ងៃទី ២០ សីហា។
អ្នកឃ្លាំមើលទទូចឱ្យបារាំងលុបកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បើលោក ហ៊ុន ម៉ាណែត មិនអើពើករណីលោក លិម គិមយ៉ា
ពួកគេក៏ទាមទារឱ្យបារាំងដាក់សម្ពាធលើកម្ពុជាឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការផងដែរ។
អ្នកឃ្លាំមើលថា ព្រះមហាក្សត្រសរសើរលោក ហ៊ុន សែន ដោយសារមានសម្ពាធ
សារនេះទំនងជាការរៀបចំរបស់មន្ត្រីអែបអបមួយចំនួនបង្គាប់ឱ្យព្រះអង្គ មានព្រះបន្ទូល ដើម្បីស្អំចិត្តរដ្ឋាភិបាលត្រកូលហ៊ុន។
ពលរដ្ឋរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនដែលខ្វល់តែរឿងបំបែកសំឡេងប្រឆាំងតាមរយៈការផ្តល់តួនាទីឱ្យចុះចូល ខណៈថៃបន្តឈ្លានពានទឹកដីខ្មែរ
ការរិះគន់នេះធ្វើឡើងបន្ទាប់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានផ្តល់តួនាទីដល់កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា មានឋានៈស្មើរដ្ឋមន្ត្រីដើម្បីជួយការងាររដ្ឋាភិបាលទាំងដែលតុលាការនៅតែបន្តរឹតត្បិតសេរីភាពនយោបាយរបស់លោក កឹម សុខា។ ពលរដ្ឋ ចាត់ទុកទង្វើមេដឹកនាំកម្ពុជា ជារឿងអត់បានការ និងជាការបំផ្លាញជាតិឯង។















