ស្លាក: ឆបោកតាមអនឡាញ

ទីក្រុង​ប៉ោយប៉ែត​ក្លាយជា​ទីក្រុង​ប្រមូលផ្ដុំ​ជនបរទេស ដើម្បី​បន្តសកម្មភាព​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
ប្រជាពលរដ្ឋ​អះអាង​ថា ជនបរទេស​ទាំងនេះ​ត្រូវ​បាន​ឧក្រិដ្ឋជន​អូសទាញ និង​ជម្លៀស​ចេញពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​បន្ទាប់ពី​អាជ្ញាធរ​បើក​យុទ្ធនាការ​បង្ក្រាប។

អ្នកឃ្លាំមើល​ថា ថៃ​នឹង​បន្ត​ប្រើ​លេស​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​ចូល​កាន់​កាប់​ទឹកដី​កម្ពុជា​បើ​រដ្ឋាភិបាល​មិន​ចាប់​មេខ្លោង​ធំ

0
ការ​លើកឡើង​នេះ បន្ទាប់ពី​យោធា​ថៃ​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​ចូល​ទឹកដី​ខ្មែរ ដោយ​ខុសច្បាប់ ដើម្បី​លាតត្រដាង​ពី​ទីតាំង​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនបរទេស​ជាង​១​រយ​នាក់​ពេល​ចុះ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន

0
សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនបរទេស​ជាង ១​រយ​(១២១)​នាក់ នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន នៅ​ទីតាំង​ស្នាក់នៅ​ប្រមូល​ផ្តុំ មួយ​កន្លែង ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ។

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថា ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​ឆបោក​អនឡាញ​ដើម្បី​កុំ​ឱ្យ​ឧក្រិដ្ឋកម្ម​​រីក​រាលដាល​វិញ

0
អ្នកឃ្លាំមើល​ថា ដើម្បី​អនុវត្ត​ច្បាប់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​លុះត្រាតែ​មេដឹកនាំ​ក្រុងភ្នំពេញ​ចេះ​គោរព​ច្បាប់ មិន​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន រីឯ​កម្លាំង​អាជ្ញាធរ​ក៏​ត្រូវតែ​ធ្វើការ​ដោយ​ឯករាជ្យ ដោយ​មិនមែន​ចាំតែ​ស្ដាប់​បញ្ជា។

លោក ហ៊ុន ម៉ាណែត «នឹង​បរាជ័យ​លុបបំបាត់​​មជ្ឈមណ្ឌល​ឆបោក​​អនឡាញ បើ​មិន​​កាត់​សាច់​ស្អុយ​ក្បែរ​ខ្លួន»

0
អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ៊ាន​វះកាត់​សាច់​ស្អុយ​ដែល​នៅ​ក្បែរ​ខ្លួន​ចោល បើ​មិន​ដូច្នោះ​ទេ​វិធានការ​លុបបំបាត់​ទាំងស្រុង​នូវ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា នឹង​បរាជ័យ

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជនល្មើស​ជាមុន មុន​បញ្ជូន​ទៅ​ប្រទេស​កំណើត

0
​ក្រសួងមហាផ្ទៃ​កម្ពុជាបាន​ធ្វើ​បត្យាប័ន លោក លី សុង (Li Xiong) ដែល​ជា​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ទៅ​ប្រទេស​ចិន​វិញ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់។

អង់គ្លេស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមហ៊ុន «លេជេន» នៅ​កម្ពុជា និង​បណ្ដាញ​ឆបោក​ជាច្រើន​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី

0
មេខ្លោង​ធំ និង​ជា​ម្ចាស់​ក្រុមហ៊ុន លេជេន ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​លោក ហ៊ុន តូ និង​ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែល​បាន​បង្កើត​ឧទ្យាន​មួយ​កន្លែង​នៅ​ខេត្តព្រៃវែង ដើម្បី​សាងសង់​អគារ​សម្រាប់​បង្ខាំង​មនុស្ស​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ទប់ស្កាត់​បទល្មើស​​អនឡាញ​​កុំឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ

0
អ្នកវិភាគ​ថា ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡា​នេះ ទំនងជា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ខណៈ​បញ្ហា​នេះ​បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ ហើយ​ពុំ​ទាន់​ចាប់​មេខ្លោង​ធំៗ ជា​ជនជាតិ​ខ្មែរ​មក​ផ្ដន្ទាទោស។

ក្រុមហ៊ុន​ទូទាត់​លុយ​ខុសច្បាប់​នៅ​កម្ពុជា​កំពុង​កើនឡើង ខណៈ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ

0
ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អំពើ​ឆបោក​តាម​អនឡាញ និង​ការខាតបង់​លុយកាក់​ដោយ​សារ​តែ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន «​ផាយ ឬ​ផាយ ផេ​» ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ហិរញ្ញវត្ថុ​ដោយ​ខុសច្បាប់​នៅ​លើ​ទឹកដី​កម្ពុជា។

មេដឹកនាំត្រកូលហ៊ុនរង​ការ​រិះគន់​ថា ផ្ដល់​ជម្រក​ឱ្យ​អ្នកជំនួញ​ឧក្រិដ្ឋជន​តៃវ៉ាន់​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់នៅ​ខេត្ត​ព្រះសីហនុ

0
ការ​រិះគន់​នេះ គឺ​ដោយសារតែ​បុរស​ជនជាតិ​តៃវ៉ាន់​រូប​នោះ​គឺជា​អ្នកជំនួញ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ និង​ត្រូវ​បាន​តុលាការ​តៃវ៉ាន់​ចេញ​ដីកាចាប់ខ្លួន​តាំងពី​ឆ្នាំ​២០២៤ មុន​ពេល​គេ​ត្រូវ​បាញ់​សម្លាប់​លើ​ទឹកដី​កម្ពុជា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។