ស្លាក: ថៃឈ្លានពានខ្មែរ
ទាហានខ្មែរអះអាងថា កម្ពុជាបានបាត់បង់ទីតាំងមួយផ្នែកនៃតំបន់ភ្នំបេង ក្នុងខេត្តឧត្តរមានជ័យ ទៅថៃ
នៅថ្ងៃដដែលនេះដែរ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីតវ៉ាដោយបញ្ជាក់ថាយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលទឹកដីកម្ពុជានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ឱ្យថៃដោះលែងអាជីវករខ្មែរ៣២នាក់ដែលថៃចាប់ខ្លួន
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកការពារសិទ្ធិពលករចំណាកស្រុក ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ឱ្យអាជ្ញាធរថៃដោះលែង អាជីវករខ្មែរ ជាង៣០នាក់ដែលថៃចាប់ខ្លួន ដោយចោទពីបទចូលប្រទេសថៃដោយខុសច្បាប់ និងបើកមុខរបរលក់ដូរដោយគ្មានច្បាប់អនុញ្ញាត។ ពួកគាត់អះអាងថា មានពលករខ្មែរ ធ្វើការនៅប្រទេសថៃកាន់តែច្រើនត្រូវអាជ្ញាធរថៃចាប់ខ្លួន ដោយពុំមានកិច្ចអន្តរាគមន៍ ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យបានត្រឹមត្រូវ។ថ្មីៗនេះ អាជ្ញាធរថៃ បានចាប់ខ្លួនអាជីវករខ្មែរ៣២នាក់ ក្រោយពីពួកគាត់ បើកមុខរបរលក់ដូរនៅផ្សាររ៉ុងក្លឿ (Rong Kluea Market) ក្នុងខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែរហូតមកទល់ពេលនេះមានរយៈពេល៥ថ្ងៃហើយ...
កម្ពុជាប្តឹងថៃរឿងប្រើសារធាតុគីមីពេលឈ្លានពានកម្ពុជាទៅអង្គការហាមឃាត់អាវុធគីមីនៅទីក្រុងឡាអេ
លោក ហេង រតនា អះអាងថា របាយការណ៍ដែលកម្ពុជាបញ្ជូនទៅមិនអាចក្លាយជាសេចក្ដីសន្និដ្ឋានរបស់ OPCW ដោយស្វ័យប្រវត្តិទេ ព្រោះស្ថាប័ននេះត្រូវអនុវត្តនីតិវិធីផ្ទាល់របស់ខ្លួន។
យោធាថៃគ្រោងដំឡើងប្រព័ន្ធឃ្លាំមើលស្វ័យប្រវត្តិនៅតាមព្រំដែនកម្ពុជាបន្ទាប់ពីធ្វើរបងឯកតោភាគី
អ្នកឃ្លាំមើលថា ការដំឡើងប្រព័ន្ធឃ្លាំមើលព្រំដែនស្វ័យប្រវត្តិរបស់យោធាថៃ នៅតំបន់ព្រំដែនកម្ពុជា នឹងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់កម្ពុជា ក្នុងស្ថានភាពដែលភាគីទាំងពីរមានជម្លោះព្រំដែន ខណៈយោធាថៃបានដណ្ដើមកាន់កាប់ទីតាំងខ្ពស់ជាច្រើនកន្លែងតាមបណ្ដោយភ្នំដងរែក។
តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងជួបតំណាងការិយាល័យរដ្ឋអាជ្ញាICCនៅដើមសប្ដាហ៍នេះ
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា អះអាងថា ខ្លួនប្រឹងប្រែងដោយស្វាហាប់ និងស្មោះត្រង់ នូវគ្រប់មធ្យោបាយ នៃយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បី ការពារទឹកដីនៃប្រទេសកម្ពុជា។
ទាហានថៃបង្កសំឡេងផ្ទុះជាបន្តបន្ទាប់នៅតំបន់ព្រំដែនអូរស្មាច់ដោយមិនដឹងមូលហេតុ
ទាហានខ្មែរថា សំឡេងផ្ទុះនេះ ដូចគ្នាទៅនឹងសំឡេងបាញ់កាំភ្លើងវែងប្រភេទ M-16 ដែរ។ ទោះជាយ៉ាងណា ទាហានខ្មែរមិនបានផ្ទុះអាវុធ ឬបាញ់តបតទៅកាន់ភាគីថៃវិញនោះឡើយ។
អ្នកវិភាគថា ទោះអាមេរិក និងចិនសម្របសម្រួលបញ្ចប់ជម្លោះ តែអាស្រ័យលើឆន្ទៈនយោបាយកម្ពុជា-ថៃ
ទោះជាយ៉ាងណា អ្នកវិភាគនិយាយថា ដំណោះស្រាយប្រកបដោយចីរភាពនៅតែពឹងផ្អែកលើឆន្ទៈនយោបាយ និងការចរចារបស់ប្រទេសទាំងពីរ។
យោធាថៃបញ្ចេញអាវុធធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្រោយចោទកម្ពុជារឿងចល័តទ័ព និងទិញអាវុធបន្ថែម
ការធ្វើសមយុទ្ធរបស់យោធាថៃនេះ បានធ្វើឡើងនៅចំពេលដែលស្ថានការណ៍ព្រំដែននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងតែឡើងកម្ដៅ។
អភិបាលខេត្តបាត់ដំបងបកស្រាយផ្ទុយពីក្រសួងការបរទេស ករណីថៃធ្វើរបងនៅព្រំដែនស្រុកកំរៀង
អ្នកឃ្លាំមើលថា ការលើកឡើងរបស់លោក សុខ លូ គឺជាការបកស្រាយដែលគ្មានជំនាញ និងបំពានលើតួនាទីរបស់ស្ថាប័នកិច្ចការព្រំដែន ដែលមិនអាចយកជាផ្លូវការបានឡើយ។
យោធាថៃពង្រីកកម្លាំង និងធ្វើរបងតាមព្រំដែនគោកជាប់នឹងកម្ពុជា
យោធាថៃបានពង្រឹងកម្លាំងការពារព្រំដែន និងបង្កើតគម្រោងសាងសង់ របងធម្មជាតិ នៅតាមព្រំដែនកម្ពុជាក្នុងខេត្តព្រះវិហារ ជាច្រើនតំបន់ ដើម្បីធ្វើជា ខ្សែបន្ទាត់ព្រំដែន និងយកធ្វើជាកំពែងទុកការពារក្នុងករណីមានសង្គ្រាម។
















