ស្លាក: នយោបាយ

Cambodian opposition leader Kem Sokha receives royal pardon

លោក ហ៊ុន សែន លើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា ប៉ុន្ដែគ្មានសិទ្ធិធ្វើនយោបាយ

0
https://youtu.be/QFnYrxraBFUមេបក្ស​កាន់អំណាច និង​ជា​ប្រមុខ​រដ្ឋស្តីទី​លោក ហ៊ុន សែន បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ជាប់ពន្ធនាគារ​ឲ្យ​លោក កឹម សុខា ប៉ុន្តែ​ទោស​បន្ថែម​នៅតែ​រក្សា​ដដែល​។អ្នកឃ្លាំមើល យល់ថា លោក ហ៊ុន សែន គ្រាន់តែ​បើកផ្លូវ​ឲ្យ​លោក កឹម សុខា មាន​សេរីភាព​ទៅ​មើល​ម្តាយ និង​ទៅ​បួស ប៉ុន្តែ​គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដូចជា​ការ​ធ្វើ​នយោបាយ​នោះ​ទេ។តើការដោះលែងលោក កឹម សុខា នេះ ជា​ដំណើរ​ឈាន​ទៅរក​ការផ្សះផ្សា​ជាតិ ឬ​យ៉ាង​ណា?សូម​អញ្ជើញ​លោក​អ្នក​នាង​ទស្សនា​បទសម្ភាសន៍​អំពី​រឿង​នេះ៖​អ្នក​សម្រប​សម្រួល៖...

ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ដើម្បី​មើល​ថែ​ម្ដាយ​ចាស់​ជរា និង​ផ្សះផ្សា​ជាតិ

0
ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​ទស្សនៈ​ដូចៗ​គ្នា ដោយ​ចង់​ឃើញ​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ដោះលែង មេ​បក្ស​ប្រឆាំង គឺ លោក កឹម សុខា ដែល​កំពុង​កើតទុក្ខ​ជា​ទម្ងន់​ដោយសារតែ​អ្នក​ម្ដាយ មាន​ជំងឺ​ធ្ងន់ធ្ងរ

លោក កឹម សុខា បាន​ទៅ​ជួប​ម្ដាយ​ដែល​កំពុង​ដេក​ឈឺ​ធ្ងន់ធ្ងរ​ដោយ​ផ្ទាល់ ក្រោយ​ពី​តុលាការ​បាន​អនុញ្ញាត

0
ការជួប​នេះ​តុលាការ​បានអនុញ្ញាត​ឱ្យ​បានតែរយៈពេល ១ម៉ោង​ប៉ុណ្ណោះ ដោយ​មានវត្តមាន​មន្ត្រី​ប៉ូលិស និង​តុលាការ​អម​ដំណើរលោក​។

លោក កឹម សុខា សុំ​តុលាការ​ទៅ​ជួប​មុខ​ម្តាយ​ផ្ទាល់​នៅ​ដង្ហើម​ចុងក្រោយ

0
អ្នកឃ្លាំមើល យល់ថា ទង្វើ​របស់​តុលាការ និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ មិន​ត្រឹមតែ​បំបិទ​សេរីភាព​រូប​កាយ​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​ជា​ការ​ដាក់ទណ្ឌកម្ម​ផ្លូវចិត្ត​ដ៏​ឃោរឃៅ ក្រោម​លេស​នៃ​ការអនុវត្ត​ច្បាប់។

តុលាការ​បដិសេធ​មិន​ដោះលែង​លោក ថាច់ សេដ្ឋា ឲ្យ​មាន​សេរីភាព​វិញ​ក្រោយ​ការ​ស្នើសុំ​របស់​មេធាវី

0
អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការ​បន្ត​ឃុំខ្លួន​លោក ថាច់ សេដ្ឋា គឺ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា បក្ស​កាន់អំណាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើជា​ឧបករណ៍​នយោបាយ​ដើម្បី​គាបសង្កត់ និង​បំបាក់ស្មារតី សំឡេង​ប្រឆាំង។

លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប

0
លោក ជុន ច័ន្ទបុត្រ នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​អាស៊ីសេរី​ និងអ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ KMD បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​សភា​អឺរ៉ុប​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​ សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន​ បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ឬ Cyberscam និង​ការ​រីក​ធំ​ឡើង​នៃ​ប្រព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឌីជីថល​ ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ដល់​សហគមន៍​អន្តរជាតិ​។

អ្នកឃ្លាំមើល​ថា ច្បាប់ «​កាតព្វកិច្ច​យោធា​» អាច​នឹង​បង្ក​ភាពស្មុគស្មាញ​នៅ​ពេល​អនុវត្ត បើ​គ្មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹម​ត្រូវ

0
ការ​អះអាង​នេះ គឺ​បន្ទាប់ពី​សមាជិក​រដ្ឋសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​បោះឆ្នោត​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី «​កាតព្វកិច្ច​យោធា​» ថ្មី​ជា​ឯកច្ឆន្ទ ដោយ​សំឡេង​គាំទ្រ​១១៤ លើ​១១៤​សំឡេង។

គណបក្ស​កម្លាំង​ជាតិ​ខកចិត្ត​ដែល​អាជ្ញាធរ​ចាប់ខ្លួន​អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែ​ផ្ដោត លើ​ការ​ធ្វើ​នយោបាយ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​ឡើងវិញ ជាជាង​យក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ។

ចៅៗ​របស់​លោក ហ៊ុន សែន កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​ត្រៀម​ស្នង​តំណែង​នៅពេល​អនាគត

0
អ្នកឃ្លាំមើល​កត់សម្គាល់​ថា ក្នុង​ពេល​លោក ហ៊ុន សែន បង្ក្រាប​សំឡេង​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ លោក​កំពុង​បន្ត​អនុវត្ត​ផែនការ​ផ្ទេរអំណាច​ដល់​ចៅៗ​របស់​លោក​ជា​ជំហានៗ​យ៉ាង​ច្បាស់​លាស់។

អ្នក​តាមដាន​សង្គម​ថា លោកហ៊ុន សែន ចុះ​មូលដ្ឋាន​ដើម្បី​កសាង​ទំនុកចិត្ត​ពី​សាធារណជន​ឡើង​វិញ

0
ការ​អះអាង​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចុះ​ជួប​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្តតាកែវ ដោយ​រំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះ​ទេ។

អាមេរិក​ដាក់​ទណ្ឌកម្ម​អ្នក​ជំនួញ​ខ្មែរ​ដើម​កំណើត​ចិន​ម្នាក់​ទៀត​ពាក់ព័ន្ធឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
អាមេរិក​បញ្ជាក់​ថា លោក ចាវ ហួយ បាន​ជួល​អគារ​ពី​មេខ្លោង ចេន ហ្ស៊ី (Chen Zhi) និង​បាន​បង្កើត​មជ្ឈមណ្ឌល​ឆបោក​ដោយ​ខ្លួន​ឯង​ជាច្រើន​ទៀត​នៅ​កម្ពុជា ដើម្បី​ប្រតិបត្តិការ​ឆបោក​លុយ​ពី​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋ​តំបន់​អឺរ៉ុប។