ស្លាក: នយោបាយ

លោក ហ៊ុន សែន រំឭក​ខួប ២៨​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើ​ឃាត ដោយ​ថា​ការវាយប្រហារ​បាន​ផ្លាស់ប្ដូរ​ផែនការ​នយោបាយ​របស់​លោក

0
ប៉ុន្តែ​អ្នកឃ្លាំមើល​អះអាងថា ការប្តេជ្ញាចិត្ត​របស់លោក ហ៊ុន សែន ក្នុងការ​រក្សា​ឥទ្ធិពល​នយោបាយ គឺ​ផ្ទុយ​ពី​ការប្រកួតប្រជែង​តាមបែប​ប្រជាធិបតេយ្យ បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

តុលាការ​ផ្តន្ទាទោស​មនុស្ស​ចំនួន ៤នាក់​ដាក់ពន្ធនាគារ​ម្នាក់ៗ ៧ ឆ្នាំ ពីបទ​ «​រួមគំនិត​ក្បត់»

0
សង្គមស៊ីវិល​ស្នើ​ឱ្យ​តុលា​ករ​ពិនិត្យ​សេចក្ដីសម្រេច​ឡើងវិញ ពី​ព្រោះ​សកម្មភាព​របស់​អ្នក​ទាំង ៤ សុទ្ធតែ​ស្រប​រដ្ឋធម្មនុញ្ញ ដែល​គ្មាន​កំហុស​ត្រូវ​ជាប់ពន្ធនាគារ​ទេ។

អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ថា ជា​អ្នករំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​ចាប់តាំងពី​៣៣​ឆ្នាំមុន​

0
ក្នុងអំឡុងពេល​ជាង​៣​ទសវត្សរ៍​នេះ អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ថា​ជា​អ្នក​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ ក្នុងនោះ​រួមមាន​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​បក្ស​កាន់អំណាច និង​ដើម្បី​គាបសង្កត់​ទៅលើ​បក្សប្រឆាំង ឬ​ក្រុម​មានមតិ​ផ្ទុយ​ជាដើម ។​

ពលរដ្ឋ​សកម្ម​កិច្ចការងារ​សង្គម កញ្ញា ខែម ស្រីមុំ ស្នើឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ 

0
អ្នកឃ្លាំមើល​ថា ការ​បន្ត​ឃុំខ្លួន កញ្ញា ខែម ស្រីមុំ គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ និង គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក រ៉ុង ឈុន ​​ស្នើ​សុំ​​​តុលាការ​កំពូល​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ​​នៅ​​​ឯ​​​ស្រុក​កំណើត

0
ការ​​ស្នើ​​​​នេះ​​ ក្រោយ​ពី​​លោក​​កំពុងតែ​ស្ថិត​ក្រោម​បម្រាម​ដ៏​រឹង​​បំផុត​ពី​​​តុលាការ​​​កំពូល​​ ​​ដែល​​ហាម​មិន​ឱ្យ​ផ្លាស់​ទី​លំនៅ​ និង​​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ភ្នំពេញ​ហាម​​បង្ហាញ​វត្ត​មាន​​ក្នុង​ចំណោម​មហាជន​ ​​និង​​ហាម​​​​​ថ្លែង​សារ​​​​នយោបាយ​​​​​នានា​ នៅ​តាម​ទី​សាធារណៈ​ជាដើម។

សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន

0
សង្គមស៊ីវិលលើកឡើង​ថា ចំណាត់ការ​របស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់​សមាជិក​គណបក្ស​ប្រឆាំង។

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​កាត់ក្ដី​សំណុំរឿង​សមាជិក​បក្ស​កម្លាំង​ជាតិ​ពី​បទ​ញុះញង់​និង​ប្រមាថ​ព្រះមហាក្សត្រ

0
សាលាដំបូង​ខេត្ត​កំពង់ចាម បាន​ផ្ដន្ទាទោស​សមាជិក​គណបក្ស​កម្លាំងជាតិ​រូប​នេះ ឱ្យ​ជាប់​ពន្ធនាគារ ១៨ ខែ ពី​បទ​«​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» និង បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ទាហាន​ខ្មែរ​អះអាង​ថា មាន​ករណី​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី កើត​វិបល្លាស​ផ្លូវ​ចិត្ត​បាន​បំផ្ទុះ​គ្រាប់​បែក​ដៃ បណ្ដាល​ឱ្យ​ស្លាប់​៣​នាក់

0
ប្រភព​បញ្ជាក់​ថា ករណី​កើតឡើង​ដោយសារ​ទាហាន​ខ្មែរ​មាន​វិបល្លាស ឬ​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដែល​បណ្ដាលមកពី​អាកាសធាតុ កង្វះ​អាហារ បញ្ហា​សុខភាព ភាព​ឯកោ និង​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​មេបញ្ជាការ​ជាដើម។ ទោះជា​យ៉ាងណា ទាហាន​បាន​អះអាង​ថា ករណីនេះ​ត្រូវ​បាន​ថ្នាក់​លើ​លាក់បាំង ឬ​បំភ្លៃ​អង្គហេតុ ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ។

សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​លោក អ៊ុក ពេជ្រសំណាង ទៅ​ឱ្យ​តុលាការ​ចាត់ការ

0
សង្គម​ស៊ីវិលទទូច​ឱ្យ​ដោះលែង​លោក អ៊ុក ពេជ្រសំណាង ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ខ្លឹមសារ​ក្នុង​បទ​សម្ភាស​របស់​លោក​ជាមួយ​អ្នកសារព័ត៌មាន មាន​លក្ខណៈ​ជា​ការ​បញ្ចេញមតិ​រិះគន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។​

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកគាំទ្រ​បក្ស​ប្រឆាំង​លោក អ៊ុក ពេជ្រសំណាង ជាថ្មី

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ចាប់ខ្លួន​លោក អ៊ុក ពេជ្រ​សំណាង រួម​ទាំង​ការ​បន្ត​ចាប់ខ្លួន និង ដាក់​ពន្ធនាគារ​លើ​សកម្មជន​សង្គម និង សកម្មជន​នយោបាយ គឺជា​ការ​ផ្គើន​អ្នករាយការណ៍​ពិសេស ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews)។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។