ស្លាក: សិទ្ធិបញ្ចេញមតិ
សង្គមស៊ីវិលជាង ៥០ស្ថាប័ន ទាមទារឱ្យដោះលែងព្រះសង្ឃ ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ខែ
សង្គមស៊ីវិលថា រដ្ឋាភិបាលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋឲ្យមានលំហបញ្ចេញមតិដោយសេរីដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយអង្គការរដ្ឋត្រូវដោះស្រាយនូវរាល់ សំណូមពរ និងការព្រួយបារម្ភរបស់ពលរដ្ឋ។
លោក ហ៊ុន សែន ដែលធ្លាប់ជេរប្រមាថអ្នកដទៃតាមមេក្រូ ព្រមានចាត់ការលើស្ត្រីជេរគ្នាតាមបណ្ដាញសង្គម
ចំណែកឯ អ្នកឃ្លាំមើល បដិសេធគាំទ្រការបញ្ចេញមតិបែបអសុរស និងជេរប្រមាថ ឬការគំរាមកំហែងក្នុងគ្រប់ទម្រង់ ប៉ុន្តែពួកគាត់ថា អ្នកដែលបានផ្ដល់គំរូអាក្រក់ និងសាបព្រោះការជេរប្រមាថបណ្ដាលឱ្យសីលធម៌សង្គមធ្លាក់ចុះកាន់តែខ្លាំងនោះ គឺលោក ហ៊ុន សែន ខ្លួនឯង។
តុលាការបដិសេធសំណើនៅក្រៅឃុំរបស់ស្ត្រីអ្នកកាសែតពលរដ្ឋ ដែលសកម្មរឿងព្រំដែន និងបញ្ហាសង្គម
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សសោកស្ដាយ និងចាត់ទុកការសម្រេចនេះ ថាជាការធ្វើឱ្យប៉ះពាល់សេរីភាព បញ្ចេញមតិ។
អង្គការសង្គមស៊ីវិល ថាអ្នកសារព័ត៌មាន និងអ្នកបញ្ចេញមតិលើបណ្ដាញសង្គមបន្តប្រឈមការយាយីផ្លូវច្បាប់
ការរឹតត្បិតទាំងនេះភាគច្រើនកើតឡើងតាមរយៈការអនុវត្តក្រមព្រហ្មទណ្ឌលើអ្នកបញ្ចេញមតិតាមបណ្ដាញសង្គម សកម្មជននយោបាយ និងអ្នកសារព័ត៌មាន ដែលរាយការណ៍ ឬបញ្ចេញទស្សនៈអំពីបញ្ហាសង្គម។
លោក ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋបញ្ចេញមតិលើបណ្ដាញសង្គម ប៉ុន្តែហាមប្រើភាសា អសុរោះ
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ការអនុវត្តជាក់ស្ដែង ហាក់ដើរផ្ទុយនឹងការអះអាងរបស់លោក ហ៊ុន ម៉ាណែត ពីព្រោះ ពលរដ្ឋនៅតែបន្តរងការចាប់ខ្លួនដាក់ពន្ធនាគារ និងគំរាមកំហែង នៅពេលហ៊ានបញ្ចេញមតិ រឿងអយុត្តិធម៌សង្គម ដើម្បីឱ្យមានដំណោះស្រាយសមរម្យ។
សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសសកម្មជននយោបាយ និងយុវជនសង្គម ៤រូបរឿងបញ្ចេញមតិ
មេធាវី និងមន្ត្រីសិទ្ធិមនុស្ស យល់ឃើញដូចគ្នាថា សាលក្រមរបស់តុលាការកាត់ទោសពួកកាត់ទាំង៤រូប មិនសមហេតុផល និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។
នាយករងសាលាម្នាក់ និងចុងភៅម្នាក់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារជុំវិញការបង្ហោះសាររិះគន់រឿងព្រំដែន
សង្គមស៊ីវិល និងអ្នកនយោបាយ យល់ថា ការកាត់ទោសអ្នកបញ្ចេញមតិ រឿងព្រំដែន និងបញ្ហាសង្គមនេះ នឹងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀត ខណៈពលរដ្ឋមានសិទ្ធិបញ្ចេញមតិ និងឈឺឆ្អាលពីបញ្ហាបូរណភាពទឹកដី ធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
សង្គមស៊ីវិលទទូចឲ្យអាជ្ញាធរដោះលែងសកម្មជនសង្គមកញ្ញា ខែម ស្រីមុំ
ការទទូចនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា បានចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ក្រោយពីកញ្ញា សកម្មក្នុងការចែករំលែកព័ត៌មានរឿងព្រំដែន និងបញ្ហាសង្គម។
តុលាការផ្ដន្ទាទោសជនពិការលោក ភុន យុទ្ធ ឲ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ជាលើកទី៣ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាល
គ្រួសារ និងសង្គមស៊ីវិល សោកស្ដាយ និងថា ការសម្រេចនេះ នឹងរងការរិះគន់ពីសហគមន៍អន្តរជាតិបន្ថែមទៀត។
តុលាការចោទលោក ខឿន វីរ៉ាត់ ពីបទ «ញុះញង់ »និង«ជេរប្រមាថ» ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងចែករំលែកព័ត៌មានលើបណ្ដាញសង្គម
សង្គមស៊ីវិល និងមេធាវី ចាត់ទុកការឃុំខ្លួនលោក ខឿន វីរ៉ាត់ លើកទី២ នេះ ថា ការបំបិទសិទ្ធិនយោបាយ និងបញ្ចេញមតិ។















