ស្លាក: ហ៊ុនម៉ាណែត
លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យទៅទារសំណងពីយោធាថៃដែលធ្វើឱ្យខូចខាតផ្ទះសម្បែង ព្រោះរដ្ឋាភិបាលគ្មានសំណងនោះទេ
អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាវោហារសាស្ត្រនយោបាយ ដើម្បីគេចវេះពីការទទួលខុសត្រូវ រឿងការពារទឹកដី និងជីវភាពពលរដ្ឋ។
អ្នកឃ្លាំមើលបន្តស្នើដល់អាជ្ញាធរចាប់ខ្លួនម្ចាស់អាគារដែលជួលឱ្យក្រុមឆបោកអនឡាញ
ការលើកឡើងនេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចបង្ក្រាបទីតាំងវិឡាស្កឹមស្កៃមួយកន្លែងទៀតក្នុងខេត្តព្រះសីហនុ និងឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣៤នាក់ពាក់ព័ន្ធប្រតិបត្តិការឆបោកតាមអនឡាញ។
កម្ពុជាស្នើថៃបង្ហាញទិន្នន័យការបាញ់ប្រហារជុំវិញប្រាសាទព្រះវិហារដើម្បីជាមូលដ្ឋានបោសសំអាតជាតិផ្ទុះនិងស្តារសុវត្ថិភាព
ចំណែក បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់សម្ពាធ ឱ្យថៃផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។
កងទ័ពខ្មែរបារម្ភពីការបាត់បង់ទឹកដីមួយផ្នែកនៅតំបន់ព្រំដែនស្រុកអន្លង់វែង ក្រោយកម្ពុជាឯកភាពជាមួយថៃមិនពង្រីកទីតាំង
ទាហានខ្មែរថា ការឯកភាពនេះបានអនុវត្តឡើងតែចំពោះភាគីកម្ពុជាតែម្ខាងប៉ុណ្ណោះ ខណៈភាគីយោធាថៃនៅតែធ្វើសកម្មភាពឈូសឆាយ និងពង្រីកទីតាំងតាមអំពើចិត្តនៅក្នុងតំបន់ច្រកជាំនេះ។
ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋជាង៤ម៉ឺនគ្រួសារ និងផលដំណាំជិត៥ម៉ឺនហិតា
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ជាមួយពលរដ្ឋតាមរយៈការរៀបចំទីជម្រកនិងផ្ដល់ស្បៀងអាហារ ជាបណ្ដោះអាសន្ន សម្រាប់ ពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់។
ថៃបន្តឈ្លានពានតាមព្រំដែនកម្ពុជា ក្រោយមេដឹកនាំថៃអះអាងពីការចរចាសន្តិភាពជាមួយកម្ពុជានៅ UN
អ្នកឃ្លាំមើលថា ការអះអាងរបស់មេដឹកនាំថៃនៅលើវេទិកាអន្តរជាតិ គឺមិនអាចយកជាការបាននោះឡើយ ខណៈការថ្លែងរបស់ភាគីកម្ពុជាវិញ ក៏មិនអាចដាក់សម្ពាធភាគីថៃឱ្យគោរពតាមច្បាប់នោះដែរ។
រដ្ឋាភិបាលក្រៅប្រទេសជំរុញឱ្យលោក ហ៊ុន ម៉ាណែត ជម្រះឈ្មោះទ័ពខ្មោច មុនអនុវត្តគម្រោងកាតព្វកិច្ចយោធា
ការជំរុញបែបនេះ ធ្វើឡើងស្របពេលរដ្ឋមន្ត្រីក្រសួងការពារ ជាតិ លោក ទៀ សីហា អំពាវនាវឱ្យយុវជនចូលបំពេញកាតព្វកិច្ចយោធា ចាប់ពី ថ្ងៃទី០១ ខែតុលា ដើម្បីកសាងកម្លាំងការពារជាតិ។
ខ្មែរនិងបរទេសជិត ៥ពាន់នាក់កំពុងជាប់ឃុំ ខណៈមន្ត្រីជិត ៨០នាក់ រងពិន័យករណីឆបោកអនឡាញ
អ្នកឃ្លាំមើលលើកឡើងថា តួលេខចាប់ខ្លួន និងដាក់ទណ្ឌកម្មមន្ត្រីតូចតាចនេះ មិនទាន់គ្រប់គ្រាន់ ដើម្បីបង្កើតជំនឿចិត្តដល់សហគមន៍អន្តរជាតិថា កម្ពុជាបានបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានជោគជ័យនោះទេ ខណៈមេខ្លោងកំពូលៗដែលរងការចោទប្រកាន់នៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មនេះនៅមិនទាន់ត្រូវបានអាជ្ញាធរចាត់ការឡើយ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។
យោធាថៃបន្តឈូសឆាយតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយរំលោភចូលដីកម្ពុជាមួយផ្នែក
សកម្មភាពសាងសង់របស់ភាគីថៃទាំងនេះរួមមានផ្លូវយុទ្ធសាស្ត្រ រូបសំណាក លេណដ្ឋានយោធា និងសំណង់អាគារជាដើម។














