ស្លាក: ហ៊ុនម៉ាណែត
អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនថា ជាអ្នករំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរចាប់តាំងពី៣៣ឆ្នាំមុន
ក្នុងអំឡុងពេលជាង៣ទសវត្សរ៍នេះ អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនថាជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ក្នុងនោះរួមមានការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបម្រើផលប្រយោជន៍នយោបាយបក្សកាន់អំណាច និងដើម្បីគាបសង្កត់ទៅលើបក្សប្រឆាំង ឬក្រុមមានមតិផ្ទុយជាដើម ។
កម្ពុជា និងអន្តរជាតិអនុម័តសេចក្ដីប្រកាស ១១ចំណុចប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ
អ្នកឃ្លាំមើលលើកឡើងថា ការចូលរួមរបស់បណ្ដាប្រទេស និងអង្គការអន្តរជាតិក្នុងសន្និសីទនៅកម្ពុជាមិនមែនពួកគេទទួលស្គាល់ការបង្ក្រាបឧក្រិដ្ឋកម្មរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថាទទួលបានជោគជ័យនោះទេ
អតិថិជនទាមទារឱ្យលោក ឡេង ណាវ៉ាត្រា បង្ហាញប្រភពហិរញ្ញវត្ថុឱ្យច្បាស់ដើម្បីបញ្ចប់គម្រោង ៦អា
អតិថិជនថា ការផ្សាយពាណិជ្ជកម្មលក់ឡៃឡុងថោកៗនេះ មិនអាចរកលុយ ដើម្បីសង់ផ្ទះ និង រៀបចំដី ឱ្យអតិថិជន ក្នុងគម្រោងធំៗ ដែលត្រូវ ចំណាយលុយរាប់លានដុល្លារបានទេ។
លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងការឆបោកអនឡាញ ដោយគ្មានការលើកលែង
ប៉ុន្តែអ្នកឃ្លាំមើល យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងមិនអាចបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញបានជោគជ័យឡើយ ប្រសិនបើមេខ្លោងធំៗ រួមទាំងអ្នកមានអំណាចមួយចំនួនដែលរងការចោទថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ មិនត្រូវបានស៊ើបអង្កេត និងបន្តរស់នៅក្រៅសំណាញ់ច្បាប់។
អាមេរិក និងអន្តរជាតិជំរុញឱ្យកម្ពុជាបង្កើនការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន
ពួកគេបញ្ជាក់ការប្ដេជ្ញាចិត្តរបស់ខ្លួន និងបើកចំហលើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីកាត់ផ្ដាច់បណ្ដាញឧស្សាហកម្មតាមអនឡាញ។
អ្នកឃ្លាំមើលជំរុញឲ្យដាក់ទោសស្នងការរងបន្ទាយមានជ័យធ្ងន់ធ្ងរពាក់ព័ន្ធការកាងឲ្យក្រុមឧក្រិដ្ឋកម្មឆបោកអនឡាញ
ការលើកឡើងនេះ គឺក្រោយពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនស្នងការរងនគរបាលខេត្តម្នាក់ក្រោយសង្ស័យថា បានផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អាមេរិករឹតបន្តឹងទិដ្ឋាការបុគ្គល ៣២នាក់ពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍ គ្រុប
អាមេរិកបញ្ជាក់ថា បុគ្គលទាំងនេះបានចូលរួមសកម្មភាពជាមួយមេខ្លោងឧក្រិដ្ឋជនឆ្លងដែនលោក ចេន ហ្ស៊ី ឆបោកលុយប្រជាជនអាមេរិកក្នុងមួយឆ្នាំៗរាប់ពាន់លានដុល្លារអាមេរិក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធ។
អ្នកឃ្លាំមើលថា ពលរដ្ឋមិនអាចរស់ក្នុងសន្តិភាពទេ បើរដ្ឋាភិបាលបន្តរំលោភសិទ្ធិមនុស្ស និងបង្កើតអយុត្តិធម៌សង្គម
ការលើកឡើងនេះ គឺស្របពេលមេដឹកនាំកម្ពុជារូបនេះ បង្ហោះសារលិខិតសាទរ និងគោរពដឹងគុណចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» លើកទី២០។
លោក ហ៊ុន ម៉ាណែត រងការរិះគន់ករណីលើកលែងទោសឱ្យឧក្រិដ្ឋជនពុករលួយ ថា ការពារមន្ត្រីខិលខូច
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ស្នើឱ្យព្រះមហាក្សត្រ លើកលែងទោសដល់ឧក្រិដ្ឋជនប្រព្រឹត្តអំពើពុករលួយកិបកេងលុយរដ្ឋ និង អ្នកទោសជួញដូរគ្រឿងញៀនធំៗ ជាបន្ដបន្ទាប់ ហើយនៅតែបន្តដាក់ពន្ធនាគារ លើអ្នកទោសមនសិការ និងអ្នកទោសនយោបាយ។
ថៃបន្តសាងសង់របងព្រំដែននៅស្រុកកំរៀង ខេត្តបាត់ដំបង និងត្រៀមកៀរគរពលរដ្ឋមករស់នៅតាមខ្សែបន្ទាត់ព្រំដែន
ទន្ទឹមគ្នានេះ យោធាថៃបានប្រកាសពីគម្រោងចែកដីឱ្យប្រជាពលរដ្ឋរបស់ខ្លួន មករស់នៅតំបន់ព្រំដែនក្នុងខេត្តចំនួន៥ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ ក្នុងទីតាំងមួយចំនួនដែលយោធាថៃបានឈ្លានពានពីកម្ពុជា និងទីតាំងដែលកំពុងមានជម្លោះ។














