ស្លាក: ហ៊ុនសែន
លោក ហ៊ុន សែន រងការរិះគន់ថា មិនអើពើពីទុក្ខលំបាកជនរងគ្រោះ ដែលដោះស្រាយឱ្យតែលោក ហេង ឡុង
អ្នកឃ្លាំមើលលើកឡើងថា មូលហេតុដែលជនរងគ្រោះមិនអាចទទួលបានពន្លឺយុត្តិធម៌ ឬទាមទារលុយរបស់ខ្លួនមកវិញគឺដោយសារតែរដ្ឋាភិបាលត្រកូល «ហ៊ុន» និងប្រព័ន្ធតុលាការបានជាន់ឈ្លីប្រព័ន្ធច្បាប់ ដើម្បីការពារផលប្រយោជន៍ឱ្យក្រុមសាច់ញាតិនៃសមាជិកត្រកូល ហ៊ុន។
លោក ហ៊ុន សែន សរសើរថៃដែលហ៊ានរិះគន់មេដឹកនាំ តែលោកបន្តចាប់ពលរដ្ឋខ្មែររឿងរិះគន់បញ្ហាព្រំដែន
ទន្ទឹមគ្នានោះលោក ហ៊ុន សែន មិនបានបើកលំហសេរីភាព ដល់បញ្ញវន្ត ឬពលរដ្ឋខ្មែរ ឱ្យនិយាយដោយសេរី ពាក់ព័ន្ធបញ្ហា ព្រំដែន ដូចប្រទេសថៃនោះទេ ផ្ទុយទៅវិញ លោកបន្តចាប់ពលរដ្ឋដាក់ពន្ធនាគារ ឱ្យតែហ៊ានរិះគន់បញ្ហាព្រំដែន ដែលប៉ះពាល់ ដល់អំណាចមេដឹកនាំត្រកូល«ហ៊ុន»។
អ្នកឃ្លាំមើលថា លោក ហ៊ុន សែន ទទួលស្គាល់កំហុសរឿងចាញ់សង្គ្រាមថៃដើម្បីការពារអំណាចកូន
ពួកគាត់ យល់ថា ការទទួលស្គាល់កំហុសរបស់លោក ហ៊ុន សែន នេះ គឺមានបំណងការពារអំណាចកូន ប៉ុន្តែប្រសិនបើនៅក្នុងប្រទេសមានប្រជាធិបតេយ្យវិញ ឪពុកកូនទាំងពីរនាក់នេះ ត្រូវតែចុះចេញពីអំណាច និងប្រឈមមុខចំពោះផ្លូវច្បាប់។
លោក ហ៊ុន សែន ទទួលស្គាល់ថា ខ្លួនពុំបានពង្រឹងវិស័យយោធារហូតថៃឈ្លានពានទឹកដី
ក្នុងសុន្ទរកថានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សែន បានទទួលស្គាល់ថា ការមិនបានរៀបចំ និងពង្រឹងវិស័យការពារជាតិឱ្យបានគ្រប់គ្រាន់ គឺជាកំហុសរបស់លោកផ្ទាល់ ក្នុងអំឡុងពេលដែលលោកកាន់អំណាចជានាយករដ្ឋមន្ត្រីអស់រយៈពេលជាច្រើនទសវត្សរ៍។ការទទួលស្គាល់នេះបានបង្កឱ្យមានសំណួរថ្មីពីសំណាក់អ្នកសង្កេតការណ៍ និងអ្នករិះគន់ថា ប្រសិនបើលោកដឹងថា កម្ពុជាមិនមានការត្រៀមខ្លួនផ្នែកយោធាគ្រប់គ្រាន់ មិនមានសព្វាវុធទំនើបគ្រប់គ្រាន់ និងមិនមានសមត្ថភាពការពារជាតិរឹងមាំទេ ហេតុអ្វីបានជាថ្នាក់ដឹកនាំបន្តប្រើវោហាសាស្ត្រ និងសកម្មភាពនយោបាយដែលអាចបង្កើនភាពតានតឹង និងជំរុញឱ្យស្ថានការណ៍ព្រំដែនឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង?អ្នកវិភាគខ្លះលើកឡើងថា ការទទួលស្គាល់ថា ប្រទេសមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម គួរតែនាំទៅរកគោលនយោបាយប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងវិបត្តិ និងការបញ្ចៀសជម្លោះ។ ប៉ុន្តែផ្ទុយទៅវិញ...
ថៃព្រមានថា នឹងបិទផ្លូវចរចារឿងជម្លោះដែនគោក បើកម្ពុជាប្រើយន្តការផ្សះផ្សាដោយបង្ខំដោះស្រាយជម្លោះដែនសមុទ្រ
ភាគីថៃលើកឡើងថា លទ្ធផលនៃការសម្របសម្រួលក្រោមអនុសញ្ញា UNCLOS គ្រាន់តែជាអនុសាសន៍ ដោយមិនមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការតម្រូវឱ្យភាគីនីមួយៗ ត្រូវតែអនុវត្តតាមនោះឡើយ។
លោក ហ៊ុន សែន ព្រមាន «ងើបមួយវាយមួយ» ជាថ្មីដល់អ្នកដែលលោកចោទថា ចង់ផ្ដួលរំលំរដ្ឋាភិបាល
អ្នកឃ្លាំមើលរិះគន់ថា ការថ្លែងដោយហិង្សារបស់ លោក ហ៊ុន សែន នេះបង្ហាញច្បាស់ថា រដ្ឋាភិបាលត្រកូល«ហ៊ុន»គ្មានឆន្ទៈផ្សះផ្សាជាតិនោះទេ ហើយកំពុងតែបង្ហាញយ៉ាងច្បាស់ពីការដឹកនាំកាន់តែ«ផ្ដាច់ការ»។
តើលោក ហ៊ុន សែន កំពុងបោះជំហានទៅរកការតែងតាំងចៅៗក្នុងជួររដ្ឋាភិបាលមែនទេ?
https://youtu.be/tILswuoNc50ស្របពេលដែលកម្ពុជាកំពុងជួបប្រទះវិបត្តិធំៗជាច្រើន ដែលមិនទាន់អាចដោះស្រាយបាន មានជាអាទិ ឧក្រិដ្ឋកម្មឆបោកអនឡាញ និងការឈ្លានពានទន្ទ្រានទឹកដីពីសំណាក់យោធាថៃ ជាដើមនោះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ហាក់ដូចជាកំពុងរៀបជើងព្រួលដាក់បញ្ចូលចៅៗ របស់លោកក្នុងជួររដ្ឋាភិបាលបន្តទៀតហើយ។ថ្មីៗនេះ លោកបាននាំចៅៗរបស់លោកដែលខ្លះទើបពេញវ័យ ឬដែលទើបបញ្ចប់ការសិក្សាពីក្រៅប្រទេស ឱ្យចុះទៅមូលដ្ឋានជាមួយលោក ដើម្បីជួបជាមួយមន្ត្រីតាមស្ថាប័នមួយចំនួន។តើលោក ហ៊ុន សែន កំពុងបោះជំហានទៅរកការតែងតាំងចៅៗក្នុងជួររដ្ឋាភិបាលមែនទេ?សូមអញ្ជើញលោកអ្នកនាងទស្សនា វេទិកាអ្នកស្ដាប់ អាស៊ីសេរី អំពីប្រធានបទនេះ៖អ្នកសម្របសម្រួល៖ លោក យ៉ង...
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិសោកស្ដាយដែលលោក កឹម សុខា នៅតែត្រូវបានហាមឃាត់ធ្វើនយោបាយ
ការលើកឡើងនេះ ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា ឱ្យរួចផុតពីការឃុំខ្លួន ប៉ុន្តែសិទ្ធិធ្វើនយោបាយ ត្រូវបានដកហូត។
បក្សប្រឆាំង និងសង្គមស៊ីវិលទាមទារឲ្យផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា និងដោះលែងអ្នកទោសនយោបាយទាំងអស់
រីឯលោក កឹម សុខា វិញ លោកហាក់រក្សាភាពស្ងៀមស្ងាត់ ក្រោយទទួលបានសេរីភាពមួយចំនួនពីលោក ហ៊ុន សែន។
អភិបាលខេត្តមួយចំនួនប្រកាសផ្ដល់រង្វាន់ជូនពលរដ្ឋដែលរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញ
មន្ត្រីសិទ្ធិមនុស្សវាយតម្លៃថា ប្រជាពលរដ្ឋមិនហ៊ានរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញឡើយ ដោយសារបញ្ហាសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូចចង្អៀត និងគ្មានការធានាសុវត្ថិភាពជូនពួកគាត់ច្បាស់លាស់។
















