ស្លាក: ថៃឈ្លានពាន
ថៃបន្តឈ្លានពានតាមព្រំដែនកម្ពុជា ក្រោយមេដឹកនាំថៃអះអាងពីការចរចាសន្តិភាពជាមួយកម្ពុជានៅ UN
អ្នកឃ្លាំមើលថា ការអះអាងរបស់មេដឹកនាំថៃនៅលើវេទិកាអន្តរជាតិ គឺមិនអាចយកជាការបាននោះឡើយ ខណៈការថ្លែងរបស់ភាគីកម្ពុជាវិញ ក៏មិនអាចដាក់សម្ពាធភាគីថៃឱ្យគោរពតាមច្បាប់នោះដែរ។
ស៊ីម៉ាក់រកឃើញថា សំណល់យុទ្ធភណ្ឌពីសង្គ្រាមថៃឈ្លានពានបង្កផលប៉ះពាល់លើផ្ទៃដីកម្ពុជាជាង៣៨ម៉ឺនហិកតារ
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC លោក ហេង រតនា បានលើកឡើងថា ផ្ទៃដីដែលរងផលប៉ះពាល់នោះ មានទាំងភូមិដ្ឋានពលរដ្ឋ ផ្ទះសម្បែង សាលារៀន ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជននានា។
យោធាថៃចេញលិខិតតវ៉ា ក្រោយកាសែតបារាំងចុះផ្សាយដោយរំលេចថា «ថៃឈ្លានពានកម្ពុជា»
យោធាថៃលើកឡើងថា ខ្លឹមសាររបស់កាសែតបារាំងនេះ មិនអាចយកមកធ្វើជាភស្តុតាងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃបាននោះឡើយ ក្រៅតែពីការចូលតុចរចា។
ថៃសាទរចំពោះការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាជម្លោះដែនសមុទ្រជាមួយកម្ពុជា ប៉ុន្តែមិនឱ្យតម្លៃលទ្ធផលសម្រេច
ប៉ុន្តែ ថៃដែលជាភាគីធ្លាប់ជំទាស់នឹងយន្តការដោះស្រាយតាមយន្តការផ្សះផ្សានេះ បានលើកឡើងដោយមិនសូវឱ្យតម្លៃទៅលើលទ្ធផលសម្រេច និងបដិសេធក្នុងការលើកយកប្រធានបទបែងចែកធនធានរួមក្នុងសមុទ្រ មកជជែកដោះស្រាយនៅឡើយ។










