ស្លាក: នយោបាយ
បក្សប្រឆាំង និងសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំជាង ១០០ នាក់ និងបើកលំហសេរីភាពមុនការបោះឆ្នោត
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បង្កបរិយាកាសងាយស្រួយដល់គណបក្សនយោបាយ ដែលចង់ចូលរួមបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨។
រដ្ឋាភិបាល២៣តុលា គ្រោងធ្វើបាតុកម្មជំរុញឲ្យបារាំងជួយរកដំណោះស្រាយរួមនៃវិបត្តិនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល២៣ តុលាថា បាតុកម្មនេះ នឹងមានការចូលរួមពីប្រជាពលរដ្ឋ អ្នកគាំទ្រ និងសមាជិកជាច្រើននៅជុំវិញពិភពលោក ដើម្បីទាមទារឲ្យប្រទេសហត្ថលេខីទាំងអស់ចូលរួមទទួលខុសត្រូវ ដោះស្រាយវិបត្តិនៅកម្ពុជា រួមទាំងបញ្ហានយោបាយ និងបញ្ហាបូរណភាពទឹកដីកម្ពុជា។
លោក វឿង សំណាង អ្នកទោសនយោបាយជាប់ពន្ធនាគារដ៏យូរឆ្នាំ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រិះគន់ចំពោះតុលាការកំពូលកម្ពុជា ដែលសម្រេចឲ្យសកម្មជនគណបក្ស សង្គ្រោះជាតិមួយរូបដែលត្រូវបានចាប់បញ្ចូនខ្លួនពីប្រទេសថៃ លោក វឿង សំណាង ឲ្យជាប់ពន្ធនាគារ១១ឆ្នាំ គឺជាការធ្វើទុក្ខបុកម្នេញនយោបាយ ដោយប្រើ បទចោទប្រកាន់ «រួមគំនិតក្បត់» ។
អាជ្ញាធរខេត្តកំពង់ចាមចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិមួយរូបទៀតដោយគ្មានដីកា
មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនសមាជិកគណបក្សនយោបាយ មុនការបោះឆ្នោតខិតជិតមកដល់បែបនេះជាការគំរាមកំហែងធ្ងន់ធ្ងរផ្នែកនយោបាយ។
តុលាការកំពូលបដិសេធសំណើសុំស្រូបទោសរបស់សកម្មជនសង្គ្រោះជាតិ លោក វឿង សំណាង
លោក វឿង សំណាង អនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១១ឆ្នាំដូចការ សម្រេចរបស់តុលាការថ្នាក់ក្រោមដែរ។ យ៉ាងណា សមត្ថកិច្ចពន្ធនាគារមិនបាន ដឹកលោក វឿងសំណាងទៅតុលាការ ដើម្បីឲ្យលោកបានស្ដាប់ការប្រកាសសាលក្រមឡើយ។
សាលាឧទ្ធរណ៍សម្រេចបន្តឱ្យសកម្មជន៣រូបជាប់ពន្ធនាគារករណីបញ្ចេញមតិបញ្ហាព្រំដែន
សាលាឧទ្ធរណ៍ភ្នំពេញចេញសាលដីកាតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញឱ្យសកម្មជននយោបាយ និងសង្គម ៣រូប ជាប់ពន្ធនាគារម្នាក់ៗ១៨ខែ ក្នុងសំណុំរឿងចំនួន បី ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងបទល្មើស «ញុះញង់»។ មន្ត្រីសិទ្ធិមនុស្ស យល់ថា រដ្ឋាភិបាលគួរពិចារណាដោះលែងសកម្មជននយោបាយ និងសង្គម ព្រមទាំងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ មុនការបោះឆ្នោតមកដល់។សមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិខេត្តកំពង់ស្ពឺ លោក ឌឹម គៀង និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអ្នកគំាទ្រគណបក្សកម្លាំងជាតិវ័យ៤៩ ឆ្នាំ លោក ឃូ ហាំងមាង...
លោក ហ៊ុន ម៉ាណែត «គួរបង្ហាញកិច្ចព្រមព្រៀងអប់រំ និងការពង្រីកស្ដូបមិត្តភាពជាមួយវៀតណាម»
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរយៈពេល ៥ ឆ្នាំ និងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអភិរក្ស និងការផ្សព្វផ្សាយស្ដូប មិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជា។
អ្នកឃ្លាំមើលចោទសួរពីតម្លាភាពហិរញ្ញវត្ថុ ក្រោយលោក ហ៊ុន សែន អះអាងថា មិនខ្វះថវិកា
ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និងមានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះទេ។
លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល
ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់ លោក ហ៊ុន សែន ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
អ្នកឃ្លាំមើលព្រមានពីការពង្រីកឥទ្ធិពលវៀតណាមលើកម្ពុជា តាមរយៈការផ្ដល់ជំនួយសាងសង់អគារ
ការព្រមាននេះធ្វើឡើងក្រោយពីកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីកម្ពុជា។















