ស្លាក: ប្រាក់ខែកម្មករ

សហជីពនិង​សង្គមស៊ីវិល ៧៣​ស្ថាប័ន​ស្នើ​ឱ្យ​ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឱ្យបានជាង​២៥០ដុល្លារ

0
ពួកគេខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយមិនបានដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។

សហជីព​ដាក់​ញត្តិ​ស្នើ​ក្រសួង​ការងារ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ​ដល់​កម្មករ​​​ឱ្យ​ដល់ ១៥ដុល្លារ​ក្នុង​មួយ​​ខែ

0
ការ​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​នេះ គឺ​ដើម្បី​ឲ្យ​ក្រសួង លើកយក​សំណើ​របស់​សហជីព​តំណាង​ឲ្យ​កម្មករ​ទាំងនេះ បញ្ចូល​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​ពិភាក្សា​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​កម្មករ ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ធ្វើឡើង​នា​ថ្ងៃទី​១៤ កញ្ញា ខាងមុខ​នេះ។

គណបក្ស​កម្លាំងជាតិ​គាំទ្រ​ការ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​​កម្មករ​ពី​២១០​ដុល្លារ ទៅ​២៥០​ដុល្លារ

0
ការ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​ពី​សំណាក់​គណបក្ស​កម្លាំង​ជាតិ​នេះ គឺធ្វើ​ឡើង​ក្នុងពេលដែល​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលមាន​ភាគី​តំណាង​រដ្ឋាភិបាល តំណាង​និយោជក និង​តំណាង​កម្មករនិយោជិត កំពុង​ចាប់ផ្តើម​ជួប​ចចារ​គ្នា​ជា​បន្តបន្ទាប់​រឿង​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧។

កម្មករជាង​២ពាន់​នាក់​នៅ​រោងចក្រ​ផលិត​សម្ភារៈ​កីឡា​ក្នុង​ខេត្ត​តាកែវ​តវ៉ា​រឿង​កាត់​ប្រាក់​ធ្វើ​ដំណើរ

0
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យមន្ត្រីក្រសួងការងារចុះស៊ើបអង្កេត និងដោះស្រាយរឿងនេះជូនកម្មករដោយយុត្តិធម៌។