ស្លាក: ព្រំដែនខ្មែរថៃ

ថៃ​បាន​បញ្ចប់​ការសាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍ នៅ​ទីតាំង​បង្គោល​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង​

0
ក្រៅ​ពី​នេះ យោធា​ថៃ​បាន​សាងសង់​លេណដ្ឋាន​ជាច្រើន​ទីតាំង និង​ផ្លូវ​យុទ្ធសាស្ត្រ​តាម​បណ្ដោយ​របង​ព្រំដែន ដោយ​យោធា​ថៃ​អះអាង​ថា ដើម្បី​រឹត​បន្តឹង​សន្តិសុខ​តាម​ព្រំដែន។

យោធា​ថៃ​បន្ត​ការសាងសង់​នៅ​តាម​ព្រំដែន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​លើ​ភ្នំ​ដងរែក

0
ក្រៅពី​កសាង​សំណង់​ដើម្បី​ពង្រឹងកម្លាំង​ការពារ​តាម​ព្រំដែន​ហើយ​នោះ យោធា​ថៃ​បាន​សាងសង់​សំណង់​ជាច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​តំបន់​អតីត​សមរភូមិ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ពេញលេញ។

មួយឆ្នាំ​ក្រោយ​បិទ​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ទីផ្សារ​កម្ពុជា​បាន​ជំនួស​ដោយ​ចិន និង​វៀតណាម ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ថៃ

0
ក្រៅពី​ជួប​វិបត្តិ​ពាណិជ្ជកម្ម ថៃ​ក៏​កំពុង​ជួប​បញ្ហា​ខ្វះខាត​កម្លាំង​ពលកម្ម និង​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍ ដែល​បណ្ដា​មកពី​ការ​បិទច្រក​ព្រំដែន​រយៈ​ពេល​វែង និង​បញ្ហា​អសន្តិសុខ​នៅក្នុង​ប្រទេស។

មន្ត្រី​កម្ពុជា​អះអាង​ថា តំបន់​អានសេះ​ស្ថិត​ក្នុង​ទឹកដី​របស់​កម្ពុជា​ដោយ​យោង​លើ​ផែនទី និង​ឯកសារ​កំណត់​ព្រំដែន

0
ការ​លើកឡើង​នេះ​ធ្វើឡើង ខណៈ​កម្ពុជា​ចោទ​ថា កងកម្លាំង​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​គ្រប់គ្រង​នៅក្នុង​តំបន់​នោះ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំងពីរ​តាំងពី​ចុងឆ្នាំ​២០២៥​មក។

យោធា​ថៃ​បន្ត​ផ្ទុះអាវុធ ចល័ត​កម្លាំង និង​បង្កជម្លោះ​ជាមួយ​ទាហាន​ខ្មែរ​នៅតាម​ព្រំដែន​

0
ទាហាន​ខ្មែរ​លើកឡើង​ដោយ​ក្ដី​បារម្ភ​ថា ភាព​ចម្រូងចម្រាស​នេះ អាច​នឹង​បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាម​បាន​គ្រប់ពេល ព្រោះ​យោធា​ថៃ​បាន​ចល័ត​ទ័ព និង​ត្រៀមប្រយុទ្ធ​រួចជាស្រេច​ទៅ​ហើយ។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋ​ផ្តល់​ជំនួយ​រយៈពេល​វែង​ដល់​ជនភៀសសឹក ខណៈ ស​.​ស​.​យ​.​ក គ្រោង​រៃអង្គាស​តាម​ការប្រកួត​បាល់ទាត់

0
ការ​លើកឡើង​នេះ ខណៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឬ ស​.​ស​.​យ​.​ក ដឹកនាំ​ដោយ​កូនប្រុស​ពៅ​របស់លោក ហ៊ុន សែន គ្រោង​រៀបចំ​ការប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌ នៅ​ថ្ងៃទី​២៩ ខែសីហា ដើម្បី​រៃអង្គាស​ថវិកា និង​សម្ភារៈ​ជួយ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង «​ភូមិ​រង់ចាំ​»។

ពលរដ្ឋ​រម្លឹក​ខួប​មួយឆ្នាំ​នៃ​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន ដោយ​បង្ហាញ​ក្ដី​ឈឺចាប់ និង​ទាមទារ​ឱ្យ​មេដឹកនាំ​ទទួលខុសត្រូវ

0
នៅក្នុង​ខួប​១​ឆ្នាំ​នៃ​សង្គ្រាម​នេះ ទាហាន និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ក្ដី​ឈឺចាប់ ចំពោះ​សកម្មភាព​ឈ្លានពាន​ទាំង​កំរោល​របស់​យោធា​ថៃ​មក​លើ​កម្ពុជា និង​ទាមទារ​ឱ្យ​មេដឹកនាំ​កម្ពុជា​ទាមទារ​យុត្តិធម៌​ជូន​ប្រជាជាតិ។

ថៃ​យក​ការចរចា​ព្រំដែន​គោក​បង្ខំ​កម្ពុជា​រំលង​យន្តការ UNCLOS ឱ្យមកចរចា​ទ្វេភាគី​​ព្រំដែន​សមុទ្រ

0
ភាគី​ថៃ​អះអាង​ថា ការណ៍​ដែល​ប្រទេស​ថៃ​បាន​លុបចោល MOU44 គឺ​ដោយសារតែ​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ជា​ផ្លូវការ​លើ​ច្បាប់​សមុទ្រ (UNCLOS) ដូច​ថៃ​ដែរ។

កម្ពុជា​ចោទ​ថៃ​ថា​ពន្យារពេល​ចរចា​ព្រំដែន​គោក ដោយ​ភ្ជាប់​ជាមួយ​វិវាទ​ដែនសមុទ្រ

0
ការ​ឆ្លើយតប​របស់​ភាគី​កម្ពុជា​បែបនេះ គឺ​ក្រោយ​រដ្ឋមន្ត្រីការបរទេស​ថៃ​និយាយ​ថា ការចរចា​ព្រំដែន​គោក​បាន​ជាប់​គាំង ក្រោយ​កម្ពុជា​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ (UNCLOS)។

ថៃ​ប្រកាស​បិទផ្លូវ​ចរចា​ព្រំដែន​គោក​ជាមួយ​កម្ពុជា ដោយសារ​មិន​ពេញចិត្ត​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ

0
ភាគី​ថៃ​បាន​លើកឡើង​ថា បច្ចុប្បន្ន​ឱកាស​នៃ​ការពិភាក្សា​សម្រាប់​កម្ពុជា និង​ថៃ​កាន់តែ​បាត់បង់​ទៅ ខណៈ​ស្ថានភាព​ជម្លោះ​នៅ​តាម​ព្រំដែន​កាន់តែ​មាន​ភាព​តានតឹង​ឡើង ក្រោយពី​មានការ​ចុះផ្សាយ​ព័ត៌មាន​ថា កម្ពុជា​បាន​ទទួល​រថក្រោះ​ជាច្រើន​គ្រឿង​ពី​ប្រទេស​ចិន។

លោក ហ៊ុន ម៉ាណែត ​​ថា ថៃ​ធ្វើ​របង​ជញ្ជាំង​បេតុង​តាម​ព្រំដែន​​មិន​​​ប៉ះពាល់​​​​​ទឹក​ដី​​​ខ្មែរ​​នោះ​ទេ

0
ទន្ទឹម​គ្នា​នោះ​ លោក​​​​បញ្ជាក់​​​​​ថា​​​​មក​ទល់​ពេល​នេះ​ កម្ពុជា​​​មិន​​​បាន​​បាត់បង់​ទឹកដី​​​​នៅ​​តំបន់​​ណា​មួយ​​នោះ​​ទេ គ្រាន់​តែ​​បាត់បង់​ការ​គ្រប់គ្រង​​​​​នៅ​​តំបន់​ខ្លះ​​​​​​​​ប៉ុណ្ណោះ​​។​​ ​​​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ ​​​​​ការ​​ថ្លែង​​របស់​លោក​ ហ៊ុន ម៉ាណែត​​​​​ ថា​​ ​​ជា​សារ​​​​«​បោកប្រាស់​​​»​​​ដើម្បី​​បិទ​បាំង​ការ​ពិត។​​​​