ស្លាក: ព្រំដែនខ្មែរថៃ

យោធា​ថៃ​គ្រោង​ដំឡើង​ប្រព័ន្ធ​ឃ្លាំមើល​ស្វ័យប្រវត្តិ​នៅ​តាម​ព្រំដែន​កម្ពុជា​បន្ទាប់​ពី​ធ្វើ​របង​​ឯកតោភាគី​

0
អ្នកឃ្លាំមើល​ថា ការដំឡើង​ប្រព័ន្ធ​ឃ្លាំមើល​ព្រំដែន​ស្វ័យប្រវត្តិ​របស់​យោធា​ថៃ នៅ​តំបន់​ព្រំដែន​កម្ពុជា នឹង​ក្លាយជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា ក្នុង​ស្ថានភាព​ដែល​ភាគី​ទាំងពីរ​មាន​ជម្លោះព្រំដែន ខណៈ​យោធា​ថៃ​បាន​ដណ្ដើម​កាន់កាប់​ទីតាំង​ខ្ពស់​ជាច្រើន​កន្លែង​តាម​បណ្ដោយ​ភ្នំ​ដងរែក។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្រើ​ភស្តុតាង​អន្តរជាតិ​ដើម្បី​កំណត់​ថា​អ្នកណា​បើក​ការ​ប្រយុទ្ធ​មុន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ

0
ការ​អះអាង​នេះ​បន្ទាប់ពី អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ថ្ងៃទី​១ ខែកញ្ញា បាន​បដិសេធ​ការ​លើកឡើង​របស់ នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​រួម​របស់​យោធា​ថៃ​លោក ប្រាប៉ាស សុនចៃឌី (Prapas Sonjaidee) ដែល​បាន​ចោទ​ថា​កម្ពុជា​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​មុន​នៅ​ក្នុង​សង្គ្រាម​តាម​ព្រំដែន។

យោធា​ថៃ​ចេញ​លិខិតតវ៉ា ក្រោយ​កាសែត​បារាំង​ចុះផ្សាយ​ដោយ​រំលេច​ថា «​ថៃ​ឈ្លានពាន​កម្ពុជា»

0
យោធា​ថៃ​លើកឡើង​ថា ខ្លឹមសារ​របស់​កាសែត​បារាំង​នេះ មិនអាច​យក​មក​ធ្វើជា​ភស្តុតាង​ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​បាន​នោះ​ឡើយ ក្រៅតែ​ពី​ការ​ចូល​តុ​ចរចា។

ចលនា​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​ថៃ​រឿង​ឈ្លានពាន​ទៅ​តុលាការអន្តរជាតិ

0
សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ទទួលយក​នូវ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ទាំង​នោះ​មក​ដោះស្រាយ និង​មិន​គួរ​អូស​បន្លាយ​ពេល​យូរ​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឱ្យ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​តាមច្បាប់​អន្តរជាតិ

0
មន្ត្រី​បក្សប្រឆាំង យល់ថា ការ​អំពាវនាវ​ដដែលៗ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រយោជន៍​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ជាក់ស្តែង​ទេ​នោះ។

ថៃ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជើងគោក ក្រោយ​បញ្ចប់​សមយុទ្ធ​ដែនអាកាស​ជាមួយ​ចិន ដោយ​ប្រកាស​ត្រៀមប្រយុទ្ធ​ក្នុង​សង្គ្រាម​ពិត

0
អ្នកឃ្លាំមើល​ថា សកម្មភាព​សមយុទ្ធ​របស់​យោធា​ថៃ អាច​ជា​ការពង្រីក​ឥទ្ធិពល​ក្នុង​តំបន់ ខណៈ​ថៃ​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា និង​អស្ថិរភាព​នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​ជាប់​មីយ៉ាន់ម៉ា និង​តំបន់​ភាគ​ខាងត្បូង។

លោក ហ៊ុន សែន ថា​ថៃ​បង្ក​សង្គ្រាម​ឈ្លានពាន​លើ​កម្ពុជា ដោយ​ប្រើ​លេស​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​យល់ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ ប៉ុន្តែ​មិនអាច​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា​វិញ​នោះ​ទេ ប្រសិនបើ​កម្ពុជា មិន​ប្ដឹង​ថៃ​ទៅ​កាន់​​តុលាការអន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ។

ពលរដ្ឋ​អស់​សង្ឃឹមលើ​រដ្ឋាភិបាល​ថា នឹង​អាច​យក​ទឹកដី​ខ្មែរ​ដែល​ថៃ​គ្រប់គ្រង​មកវិញ​បាន

0
ពួកគាត់ លើកឡើង​បែបនេះ គឺ​ដោយសារ​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​កាន់កាប់​ទឹកដី​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​វិញ ហាក់​បាន​ត្រឹមតែ​ចេញ​លិខិតតវ៉ា​ដដែលៗ ដោយ​មិន​មាន​ចំណាត់ការ​នានា​ដើម្បី​ឲ្យ​ថៃ​ដកទ័ព​ចេញ​វិញ​នោះ​ទេ។

យោធា​ថៃ​បបួល​កម្ពុជា​ចរចា​ជម្លោះព្រំដែន ក្រោយ​កម្ពុជា​តវ៉ា​រឿង​មេដឹកនាំ​ថៃ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ការ​បបួល​ចរចា​របស់​យោធា​ថៃ គឺ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ដើម្បី​សម្ដែង​ឱ្យ​អន្តរជាតិ​មើល ខណៈ​ភាគី​ថៃ​ខ្លួនឯង​ក៏​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទៅ​ហើយ។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា រំពឹង​ថា ICC នឹង​ស៊ើបអង្កេត​មេដឹកនាំ​ថៃ​ជុំវិញ​ជម្លោះព្រំដែន

0
ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​របស់ ICC នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី​២៤ ខែសីហា ដើម្បី​ដាក់​ជូន​ព័ត៌មាន និង​ភស្តុតាង​បន្ថែម​ក្រោម​មាត្រា ១៥ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។

អ្នកវិភាគ​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត សិក្សា​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​នៃ​ការ​បិទ​ព្រំដែន​ជា​មួយ​ថៃ

0
ការ​លើក​ឡើង​នេះ​គឺ​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ជា​ថ្មី​ថា ទោះ​បី​ជា​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​ជិត​មួយ​ឆ្នាំ​ក៏​ដោយ ក៏​កម្ពុជា​មិន​ស្លាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ វា​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​រឹងមាំ។