ស្លាក: រ៉ុង ឈុន

លោក រ៉ុង ឈុន ចាត់ទុក​ការ​ឆ្លើយ​តប​របស់​ក្រសួងយុត្តិធម៌​ផ្ទុយ​ទៅ​នឹង​គោលបំណង​ដែល​លោក​ស្នើ

0
អ្នកឃ្លាំមើល​យល់ថា ការ​ឆ្លើយ​តប​របស់​ក្រសួង ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់ ពី​ការ​គេចវេះ និង​ការ​ប្រកាន់​យក ទម្រង់​រដ្ឋបាល​តឹងរ៉ឹង ដើម្បី​រុញច្រាន​សំណុំរឿង នេះ​ឱ្យ​ដើរ​ដល់​ផ្លូវ​ទល់​ច្រក។

លោក រ៉ុង ឈុន សង្ឃឹម​ថា ក្រសួងយុត្តិធម៌​នឹង​ផ្តល់​យុត្តិធម៌​ដល់​ក្មួយប្រុស​របស់​លោក ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​កាលពី​៨​ឆ្នាំមុន

0
ការ​លើកឡើង​នេះ គឺ​ក្រោយពេល​ម្តាយ​មន្ត្រី​សហជីព​រូប​នោះ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌​បដិសេធ​មិន​ទទួល​លិខិត​ស្នើសុំ​ពន្លឿន​ការ​ឆ្លើយតប​ញត្តិ​របស់​លោក រ៉ុង ឈុន

0
ពលរដ្ឋ និង​មន្ត្រី​សិទ្ធិមនុស្ស​ថា ក្រសួង​យុត្តិធម៌​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​របស់​ខ្លួន ដែល​បាន​អះអាង​ថា នឹង​ខិតខំ​ទទួលយក​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​មិន​សុខចិត្ត ចំពោះ​ការ​កាត់ក្តី​របស់​តុលាការ​មក​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​រង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​នយោបាយ

0
អ្នកឃ្លាំមើល​ការបោះឆ្នោត​លើកឡើង​ថា កាលណា​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​សេរីភាព​គណបក្ស​ក្រៅ រដ្ឋាភិបាល​នោះ លទ្ធផល​បោះឆ្នោត​ខាងមុខ មិនអាច​ទទួល​យក​បាន​ទេ ហើយនឹង​ប៉ះពាល់​ដល់​ដំណើរការ ជាតិ​ទាំងមូល។

គណបក្ស​កម្លាំងជាតិ​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​លើ​ករណី​លោក រ៉ុង ឈុន

0
មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​គណបក្ស​នយោបាយ និង​ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ ដោយ​មិន​មាន​ការភ័យខ្លាច​ពី​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល។

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ដាក់​ញត្តិ​ទៅ​ព្រះមហាក្សត្រ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ករណី​លោក រ៉ុង ឈុន

0
មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា នេះ​គឺជា​ការប្រើប្រាស់​សិទ្ធិ​រប​ស់​គណបក្ស​នយោបាយ​នីមួយៗ​ដែលមា​ន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ស្នើសុំ​កិច្ច​អន្តរាគមន៍ នៅពេល​ពួកគាត់​យល់ថា មិនទាន់​បាន​ទទួល​យុត្តិធម៌។

សហព័ន្ធ​សហជីព​អន្តរជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន

0
ការ​លើកឡើង​នេះ ក្រោយពី​ស្ថាប័ន​នេះ មើល​ឃើញ​ថា ការ​តម្កល់​សាលដីកា របស់​តុលាការ​កំពូល ដែល​តម្រូវ​ឱ្យ​លោក រ៉ុង ឈុន អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​៣​ឆ្នាំ ហាម​ធ្វើ​សកម្មភាព​តាម​ទី​សាធារណៈ ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ និង​ហាម​ផ្លាស់​ទីលំនៅ​ចេញពី​ភ្នំពេញ ជា​ការ​រំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ព្រោះ​លោក​គ្មាន​កំហុស​នោះ​ទេ

លោក រ៉ុង ឈុន ដាក់​ញត្តិ​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​សើរើ​សំណុំរឿង​របស់​លោក​មក​ជំនុំ​ជំរះ​សាជាថ្មី

0
មន្ត្រី​សិទ្ធិមនុស្ស​យល់ថា លោក រ៉ុង ឈុន មាន​សិទ្ធិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​មួយ​នេះ ប្រសិនបើ​លោក​កើតទុក្ខ​មិន​សុខចិត្ត​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល។

អង្គការ​អប់រំ​អន្តរជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដកចេញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទាំងអស់​លើ​លោក រ៉ុង ឈុន

0
ការ​ស្នើ​នេះ ក្រោយពី​តុលាការ​កំពូល​បាន​តម្កល់​សាលដីកា ផ្ដន្ទាទោស​ឱ្យ លោក រ៉ុង ឈុន លែង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ លែងឱ្យ​មានការ​ថ្លែង​សារ ឬ​ជួបជុំ​តាម​វេទិកាសាធារណៈ និង​ហាម​មិន​ឱ្យ​ផ្លាស់​ទីលំនៅ​ចេញពី​ភ្នំពេញ។

ពលរដ្ឋ សកម្មជន និង​អ្នកឃ្លាំមើល​ថា ការសម្រេច​​ផ្ដន្ទាទោស​លោក រ៉ុង ឈុន មាន​ភាព​អយុត្តិធម៌

0
អ្នកឃ្លាំមើល​ថា ការ​ដកហូត​សិទ្ធិ​នយោបាយ​លោក រ៉ុង ឈុន ស្តែង​ពី​ភាព​កំសាក​នៃ​បក្ស​កាន់​អំណាច​ក្នុង​ការ​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើភាព និង​យុត្តិធម៌។

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។