ស្លាក: សិទ្ធិមនុស្ស
សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលបញ្ចប់ការយាយីលើអ្នកសារព័ត៌មានដោយប្រើតុលាការ និងការឃុំខ្លួន
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានស្នើឱ្យអង្គការ និងសមាគមពាក់ព័ន្ធផ្តល់ឯកសារអំពីករណីដែលពួកគេបាន រាយការណ៍ ដើម្បីពិនិត្យករណីនីមួយៗ។
ពលករនៅកូរ៉េរិះគន់មន្ត្រីស្ថានទូតខ្មែរថា រើសអើងមិនធ្វើឯកសារឲ្យពលករមាននិន្នាការជំទាស់
ការរិះគន់នេះ គឺក្រោយពេលពលករមួយចំនួនបានស្នើសុំឲ្យមន្ត្រីស្ថានទូតខ្មែរធ្វើលិខិតឆ្លងដែនឬប៉ាស្ព័រឲ្យពួកគេ ប៉ុន្តែមន្ត្រីស្ថានទូត ទាមទារពិនិត្យមើលគណនីហ្វេសប៊ុករបស់ពួកគេជាមុនសិន។
ពលរដ្ឋខ្មែរចំនួន ៧៨នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកប្រទេសកំណើតវិញក្រោយអនុវត្តទោសរួច
មន្ត្រីធ្វើការផ្នែកសិទ្ធិពលករថា ទទូចឲ្យមន្ត្រីនៅច្រកព្រំដែន ពង្រឹងការងាររបស់ខ្លួនឡើងវិញ ដើម្បីកុំឲ្យពលរដ្ឋខ្មែរបន្តរងគ្រោះដោយសារការលួចឆ្លងដែនខុសច្បាប់។
លោក រ៉ុង ឈុន ដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានាធិបតីបារាំង ករណីអយុត្តិធម៌
មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរបើកលំហប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការទាំងអស់តាមការស្នើសុំរបស់សហគមន៍ជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅរកបរិកាសល្អប្រសើរសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ នាពេលខាងមុខ។
មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតក្រុមហ៊ុនមន្ត្រីនគរបាល និងយោធាដែលការពារទីតាំងឆបោក
ប្រតិកម្មនេះធ្វើឡើងក្រោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅចុងក្រោយមួយ ដោយរកឃើញថា ក្រុមហ៊ុនសន្តិសុខយ៉ាងហោចណាស់ ៥ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងមន្ត្រីនគរបាលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីយាមកាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
សង្គមស៊ីវិលចងក្រងវីដេអូស្ដីពីគ្រួសារចំពោះយុវជន ធី ថន ដែលជាប់ឃុំព្រោះសកម្មបញ្ហាសង្គម
ការផ្តន្ទាទោស យុវជន ធី ថន ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ ជារឿងមិនសមហេតុផល ហើយតុលាការគួរដោះលែងយុវជនសង្គមរូបនេះឲ្យមានសេរីភាពវិញ។
សង្គមស៊ីវិលលើកពីបញ្ហាកសាងសន្តិភាព និងលំហសិទ្ធិពលរដ្ឋក្នុងវេទិកាពលរដ្ឋអាស៊ាន
ពួកគាត់ទទូចឲ្យអាស៊ានធ្វើយ៉ាងណា ជួយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិសេរីភាពពលរដ្ឋឲ្យទូលំទូលាយឡើងវិញ។
កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងលើសន្ទស្សន៍នីតិរដ្ឋក្នុងរបាយការណ៍គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៦
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា ការដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤០ ក្នុងចំណោម ១៤៣ ប្រទេសលើសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៦ បង្ហាញពីបញ្ហាប្រឈមជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការគោរពសិទ្ធិមនុស្ស និងសេរីភាពនយោបាយ។ ចំណែករដ្ឋាភិបាលកម្ពុជានៅតែបន្តបដិសេធការរកឃើញនៅក្នុងរបាយការណ៍នេះ។
អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរលួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់ដើម្បីរកការងារធ្វើ
មន្ត្រីសិទ្ធិមនុស្សបារម្ភថា បញ្ហាអត់ការងារធ្វើក្នុងប្រទេស បន្តធ្វើឲ្យពលរដ្ឋខ្មែរជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ និងបង្ខំចិត្តឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃ។
សង្គមស៊ីវិលថា សិទ្ធិសេរីភាពពលរដ្ឋបន្តរងការរឹតត្បិតធ្ងន់ធ្ងរ ក្រោយអាជ្ញាធរបដិសេធការប្រារព្ធខួប២៣ តុលា
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យសង្គមស៊ីវិលជួបជុំនៅទីសាធារណៈដោយសន្តិវិធីសម្រាប់ការប្រារព្ធកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី៣៥ កាលពីថ្ងៃទី២៥ តុលា ។















