ស្លាក: សិទ្ធិមនុស្ស

សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ

0
ការ​ទទូច​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែឧសភា បាន​ចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ក្រោយពី​កញ្ញា សកម្ម​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​រឿង​ព្រំដែន និង​បញ្ហា​សង្គម។

លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប

0
លោក ជុន ច័ន្ទបុត្រ នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​អាស៊ីសេរី​ និងអ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ KMD បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​សភា​អឺរ៉ុប​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​ សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន​ បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ឬ Cyberscam និង​ការ​រីក​ធំ​ឡើង​នៃ​ប្រព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឌីជីថល​ ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ដល់​សហគមន៍​អន្តរជាតិ​។

តុលាការ​កំពូល​បដិសេធ​ដោះលែង​សកម្មជន​សង្គម​លោក ធី ថន

0
សង្គម​ស៊ីវិល​ខកចិត្ត និង​ចាត់ទុក​ការ​បន្ត​ឃុំខ្លួន​សកម្មជន​សង្គម​លោក ធី ថន ថា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រង​ការរិះគន់ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​កាន់តែ​ខ្លាំង។

អាដហុក​រក​ឃើញ​ថា វិវាទ​ដីធ្លី​កើតឡើង​ថ្មី​ពាក់ព័ន្ធ​ជា​បុគ្គល​មាន​អំណាច និង​អ្នក​មាន​លុយ

0
ការ​លើកឡើង​បន្ទាប់​ពី​អាដហុក​រក​ឃើញ​វិវាទ​ដីធ្លី កើតឡើង​ថ្មី ចំនួន ៤៥​ករណី ពាក់ព័ន្ធ​នឹង​បុគ្គល​មានអំណាច និង​អ្នកមាន​ទ្រព្យ​ឬ ក្រុមហ៊ុន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ ខណៈ​ករណី​ចាស់ៗ​រាប់​រយ​ទៀត មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ​និង​ច្បាស់លាស់​នៅ​ឡើយ។

ឧត្តម​ស្នងការ​អ.ស.ប​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា និង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ទំនើងចិត្ត

0
UN ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយបារម្ភ​អំពី​ការ​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ និង​បន្ថែម​ទោស​មិន​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​៥​ឆ្នាំ​ទៀត​ពី​បទ​ក្បត់ជាតិ​។

តុលាការ​វៀតណាម​កាត់​ទោស​សកម្មជន ស្ត្រី​ខ្មែរក្រោម​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ជាង ៣​ឆ្នាំ​

0
សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត ត្រូវបាន​តុលាការ​វៀតណាម កាត់ទោស​ឲ្យ ជាប់ពន្ធនាគារ ជាង ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការប្រើ​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​អំពី បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ព្រមទាំង​បង្ហាញ​អត្តសញ្ញាណ ខ្មែរក្រោម​។​

អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត​ដាក់​ពន្ធនាគារ​ក្រោយ​ចែករំលែក​ព័ត៌មាន​រំលោភសិទ្ធិ​ខ្មែរក្រោម

0
អាជ្ញាធរ​ចោទប្រកាន់​លោក​ពី​បទ​កេង​ចំណេញ​សេរីភាព​ប្រជាធិបតេយ្យ​តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ ២០១៥ របស់​វៀតណាម។

ខេមបូចាថា ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ បន្ត​ធ្លាក់ចុះ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ថា មាន​ភាព​ប្រសើរ

0
នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​របស់ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJa) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មេសា។

ម្តាយ​ព្រះសង្ឃ ជា វុទ្ធី ជួប​បញ្ហា​សុខភាព​ផ្លូវចិត្ត ក្រោយ​កូន​ជាប់​ពន្ធនាគារ

0
សង្គម​ស៊ីវិល ថា តុលាការ និង​រដ្ឋាភិបាល គួរ​ពិចារណា​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​បាន​ជួបជុំ​ម្ដាយ​ចាស់ជរា​វិញ។

សាច់ញាតិ និង​យុវជន​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​មាន​សេរីភាព​ឡើងវិញ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា កម្ពុជា​នឹង​ជាប់​ឈ្មោះ​អាក្រក់​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​រំលោភ​សិទ្ធិមនុស្ស​។​

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។