ស្លាក: ហ៊ុនម៉ាណែត

សមាជិក​សភា​អាមេរិក​ស្នើ​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​ជាន់ខ្ពស់ និង​អ្នក​ជំនួញ​កម្ពុជា ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

0
តំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលពួកគេសង្ស័យថា អាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោកតាមអនឡាញ។

ជនរងគ្រោះ​ចាញ់បោក​អ្នកស្រី ឡេង ចាន់ណា ប្រកាស​ធ្វើ​បាតុកម្ម​ធំ បើ​គ្មាន​ដំណោះស្រាយ ក្នុង​ខែ​កញ្ញា​នេះ

0
សង្គម​ស៊ីវិល លើកឡើង​ថា តុលាការ និង​អាជ្ញាធរ​គួរតែ​ពិចារណា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ចាញ់បោក​ក្រុមហ៊ុន ឡេង ចាន់ណា ក្នុង​ទ្រង់ទ្រាយ​ធំ។

យោធា​ថៃ​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន និង​ធ្វើ​សមយុទ្ធ​តាម​ព្រំដែន​នៅ​កៀក​ពេល​ចរចា​វិវាទ​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

0
ទន្ទឹម​គ្នា​នេះ យោធា​ថៃ​បាន​ធ្វើ​សមយុទ្ធ​យោធា ដោយ​បាន​បាញ់កាំភ្លើង​ធំ​នៅ​តាម​ព្រំដែន ដែល​បង្ក​ឱ្យ​ស្ថានការណ៍​កាន់តែ​មាន​ភាព​តានតឹង។

អ្នកឃ្លាំមើល​រិះគន់​ថា មេដឹកនាំ​កម្ពុជា​ស្វាគមន៍​​មេដឹកនាំ​ភូមា​ព្រោះ​ពួកគេ​ជា​មេដឹកនាំ​ផ្ដាច់ការ​ដូចគ្នា

0
ការ​អះអាង​នេះ​ធ្វើឡើង ខណៈ​លោក មីន អុងឡាំង កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា គឺ​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកញ្ញា។

អតិថិជន​រងគ្រោះ​ទាមទារ​សំណង​ដី​ផ្ទះ និង​ដាក់ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា តាមច្បាប់

0
រីឯ អ្នកឃ្លាំមើល ស្នើ​ឱ្យ​សមត្ថកិច្ច ជំនាញ ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ ពាក់ព័ន្ធ​បណ្ដាញ​ទុន​វិនិយោគ​ដ៏​ស្មុគស្មាញ របស់ លោក ឡេង ណាវ៉ាត្រា ដែល​ពួកគាត់​ជឿជាក់​ថា លោក ឡេង ណាវ៉ាត្រា មាន​អ្នក មានអំណាច ជា​ខ្នងបង្អែក​។​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ប្រកាស​ក្ស័យធន​គម្រោង​សង់ផ្ទះ និង​លក់​ដី​ឡូ​តិ៍ ៦​អា (6A) ហើយ​ប្រកាស​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់ របស់​លោក​រួម​ទាំង​ដី​ផ្នូរ​ម្តាយ​របស់​លោក និង​កង ម៉ូតូ ឡាន ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​វិញ។

ស្ថានភាព​ព្រំដែន​អូរស្មាច់​តានតឹង​ខ្លាំង​ក្រោយ​ភាគី​ថៃ​នាំ​ក្រុម AOT និង​អ្នកកាសែត ចូល​កាស៊ីណូ​ក្នុង​ដី​កម្ពុជា

0
ទាហាន​ខ្មែរ​បន្ថែម​ថា ក្រៅពី​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន យោធា​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ ជាច្រើនលើក​ដែល​បង្ក​ជា​ការ​រំខាន​ដល់​កងកម្លាំង​ខ្មែរ ខណៈ​ស្ថានការណ៍​កំពុងតែ​មា​នភា​ព​តានតឹង​ស្រាប់។

គ្រួសារ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ឱ្យ​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទៀត​ដែល​ថៃ​ចាប់​ខ្លួន

0
ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ថៃ ដោះលែង​អ្នកនេសាទ​ខ្មែរ​២​នាក់ ប៉ុន្តែ ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ ងឹម រដ្ឋ បន្ត​ជាប់ឃុំ។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ឆក់​ឱកាស​ស្នើ​អន្តរជាតិ​​ចូលរួម​ជួយ​ដោះស្រាយ​វិវាទ​ព្រំដែន​​ខណៈ​កាសែត​បរទេស​បាន​ផ្សាយ​ច្រើន

0
ការ​អំពាវនាវ​នេះ​ធ្វើឡើង ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​ជាច្រើន​បាន​បន្ត​រាយការណ៍​អំពី​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន ដែល​អ្នកឃ្លាំមើល​ចាត់ទុកថា ជា​សញ្ញា​នៃ​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា។

កម្ពុជា​បណ្ដេញ​ជនជាតិ​ចិន​ជាង ៣​រយ​នាក់​ពាក់ព័ន្ធ​ប្រតិបត្តិការ​ឆបោក​អនឡាញ

0
ជាមួយគ្នា​នេះ ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​រាប់ពាន់​នាក់​ផ្សេងទៀត​ដូចជា ជនជាតិ​ឥណ្ឌូណេស៊ី​ជាដើម ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន ពន្លឿន​នីតិវិធី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារតែ​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ គ្មាន​ថ្នាំសង្កូវ​ពេល​ឈឺ និង​ខ្វះ​កិច្ច​គាំពារ​ផ្នែក​ជំនួយ​មនុស្សធម៌​ពី​រដ្ឋាភិបាល​កម្ពុជា។

ទាហាន​ខ្មែរនិង​ថៃ​បន្ត​ប្រឈមមុខ​ដាក់គ្នា​នៅ​តាម​ព្រំដែន ខណៈ​វិវាទ​ការទូត​កាន់តែ​មាន​ភាព​តាន​តឹង

0
ក្រៅពី​ភាព​តានតឹង​នៅ​តំបន់​ខ្សែត្រៀម​ជួរមុខ កម្ពុជា និង​ថៃ​ក៏​កំពុង​វាយប្រហារ​គ្នា​ទៅវិញទៅមក តាមរយៈ​សារ​ឆ្លើយឆ្លង​បែប​ការទូត និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ។

តំណាងខ្មែរ​ក្រោម​ស្នើ​ឱ្យ​បារាំង​ពិនិត្យ​ឡើងវិញ​ពីច្បាប់​ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​បន្ត

0
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំង​មិនបាន​សួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិន​មាន​ច្បាស់​លាស់ជាច្រើនខាងផ្លូវច្បាប់។