ស្លាក: ហ៊ុនសែន
លោក ហ៊ុន សែន បន្តចែករំលែកអត្ថបទបញ្ញវន្តថៃនិយាយបញ្ហាព្រំដែន ប៉ុន្តែបិទសិទ្ធិសេរីភាព បញ្ញវន្តក្នុងស្រុកមិនឱ្យនិយាយស៊ីជម្រៅរឿងព្រំដែន
ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក ហ៊ុន សែន តែងតែចាប់ពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារ និងគំរាមកំហែង បញ្ញវន្តខ្មែរ មិនឱ្យបញ្ចេញមតិ រឿងបញ្ហាព្រំដែននោះឡើយ។
លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា កំពុងបន្តភូតកុហករឿងបើកសេរីភាពបញ្ចេញមតិ
ប៉ុន្តែទន្ទឹមគ្នានោះ លោកនិយាយឌឺដង ទៅកាន់អ្នកវិភាគមួយចំនួននៅក្រៅប្រទេស ដែលតែងតែរិះគន់រដ្ឋាភិបាល រឿងបង្កើតកំហុសយុទ្ធសាស្ត្រ ធ្វើឱ្យថៃឈ្លានពាន ទឹកដីខ្មែរអស់ជាច្រើនទីតាំង ដែលលោកចាត់ទុកអ្នករិះគន់ទាំងនោះ ថា ជាមនុស្សមាន«អំនួត»ហួសហេតុ។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរតែបើកចិត្តទទួលយកមតិកែលម្អរបស់បញ្ញវន្តនិងពលរដ្ឋ ទើបការដឹកនាំជាតិរីកចម្រើន
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានប្រតិកម្មបែបឌឺដង និង ស្ដីបន្ទោស មកលើបញ្ញវន្តមួយចំនួនដែលរិះគន់ រដ្ឋាភិបាលត្រកូល«ហ៊ុន»ជុំវិញអំពើពុករលួយ រឿងមន្ត្រីអែបអប និងបញ្ហាវិស័យការពារជាតិ ដែលគ្មានការធ្វើទំនើបកម្មឱ្យបានត្រឹមត្រូវ ទើបធ្វើ សង្គ្រាមចាញ់ប្រៀបថៃ។
៦ខែដើមឆ្នាំ២០២៦ កម្ពុជាបណ្តេញជនបរទេសជាង ១៦,០០០ នាក់ពាក់ព័ន្ធ Online Scams
អ្នកឃ្លាំមើលសង្គម ថា តួលេខរបស់ក្រសួងមហាផ្ទៃមិនឆ្លុះបញ្ចាំងទំហំជាក់ស្តែង ដូចការវាយតម្លៃរបស់ស្ថាប័នជំនាញអន្តរជាតិមួយចំនួននោះទេ។
អ្នកឃ្លាំមើលថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោលបន្ទាប់ពីលែងមានប្រយោជន៍
អ្នកឃ្លាំមើលលើកឡើងថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោល បន្ទាប់ពីលែងមានប្រយោជន៍។
លោក ហ៊ុន សែន លើកលែងទោសឱ្យជនជាតិបែលហ្ស៊ិក ដែលជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងគ្រឿងញៀនឆ្លងដែន
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ចំពោះការលើកលែងទោសនេះ និងទទូចឱ្យអាជ្ញាធរយកចិត្តទុកដាក់លើករណីអ្នកជាប់ឃុំជនជាតិខ្មែរមួយចំនួន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធ
២៧ឆ្នាំក្រោយឃាតកម្ម អ្នកស្រី ពិសិដ្ឋ ពិលីកា នៅតែមិនទាន់ទទួលបានយុត្តិធម៌
ពួកគេអំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ទោះបីសំណុំរឿងឃាតកម្មនេះបានកន្លងទៅផុតទៅអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។
អ្នកឃ្លាំមើលថា សាររំលែកទុក្ខរបស់លោក ហ៊ុន សែន ចំពោះមរណភាពម្ដាយ លោក កឹម សុខា គ្រាន់តែជាសីលធម៌ តែគ្មានចេតនាផ្ដល់សេរីភាពនយោបាយទេ
សាររំលែកទុក្ខទាំងនោះ មកពីមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋទូទៅ និង ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ។
លោក ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លី តែពលរដ្ឋបារម្ភថា ជាល្បែងរកសន្លឹកឆ្នោត
អ្នកឃ្លាំមើលលើកឡើងថា ទាល់តែរដ្ឋាភិបាលហ៊ានដកមន្ត្រី ដែលអសកម្មហើយដាក់ជំនួសវិញដោយមន្ត្រី ដែលមានស្មារតីបម្រើពលរដ្ឋ ទើបការដាស់តឿនរបស់លោក ហ៊ុន សែន មានប្រសិទ្ធភាព។
លោក ហ៊ុន សែន រងការរិះគន់ថា ជាអ្នកផ្ដល់គំរូអាក្រក់ដល់មន្ត្រីថ្នាក់ក្រោម
ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន សែន បានប្រៀនប្រដៅដល់មន្ត្រីថ្នាក់ក្រោម ឱ្យបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមិនត្រូវធ្វើ ជាចៅហ្វាយនោះទេ ហើយលោកថាការបម្រើពលរដ្ឋ ដោយស្មោះត្រង់ នឹងមិនរងការ ជេរប្រមាថ ឬការ ស្ដីបន្ទោសពីពលរដ្ឋនោះឡើយ។















