ស្លាក: ហ៊ុនសែន

អ្នកឃ្លាំមើល​ថា ពលរដ្ឋ​មិន​អាច​រស់​ក្នុង​សន្តិភាពទេ បើ​រដ្ឋាភិបាល​បន្ត​រំលោភសិទ្ធិ​មនុស្ស និង​បង្កើត​អយុត្តិធម៌​សង្គម

0
ការ​លើកឡើង​នេះ គឺ​ស្របពេល​មេដឹកនាំ​កម្ពុជា​រូបនេះ បង្ហោះ​សារលិខិត​សាទរ និង​គោរព​ដឹងគុណ​ចំពោះ​យុទ្ធជន យុទ្ធ​នារី កងកម្លាំងប្រដាប់អាវុធ​គ្រប់រូប ដែល​បាន​លះបង់​អាយុជីវិត ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ និង​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស «​ទិវា​សន្តិភាព​អន្តរជាតិ​» លើក​ទី​២០​។

NDI «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» ជុំវិញ​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា

0
របាយការណ៍ដែលសរសេរដោយអ្នកស្រាវជ្រាវលោក ចាខុប ស៊ីម (Jacob Sims) មិន​ត្រឹម​តែ​ពិនិត្យ​មើល​ទីតាំង​ឆបោក ឬ​ជនបរទេស​ដែល​ធ្វើការ​នៅ​ក្នុង​ទីតាំង​ទាំងនោះ​ទេ តែ​ក៏​ពិនិត្យ​ប្រព័ន្ធ​ទាំងមូល ដែល​រួម​មាន​ដើមទុន​បរទេស ម្ចាស់ដី កាស៊ីណូ ប្រព័ន្ធហិរញ្ញវត្ថុ មន្ត្រីមានអំណាច និង​អ្នក​សម្របសម្រួលដែលអាចជួយការពារបណ្តាញទាំងនេះពីការស៊ើបអង្កេត។

អ្នកឃ្លាំមើល​រិះគន់​ថា មេដឹកនាំ​កម្ពុជា​ស្វាគមន៍​​មេដឹកនាំ​ភូមា​ព្រោះ​ពួកគេ​ជា​មេដឹកនាំ​ផ្ដាច់ការ​ដូចគ្នា

0
ការ​អះអាង​នេះ​ធ្វើឡើង ខណៈ​លោក មីន អុងឡាំង កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា គឺ​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកញ្ញា។
លោក កុក អាន សមាជិកព្រឹទ្ធសភា

អ្នកឃ្លាំមើល​បរិស្ថាន​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ច្បាប់​លើ​ក្រុមហ៊ុន​របស់​លោក កុក អាន កំពុង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ខេត្ត​កោះកុង

0
អ្នកឃ្លាំមើល​បរិស្ថាន ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឺ​ង​ទៅលើ​ក្រុមហ៊ុន​របស់លោក កុក អាន ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​។​

យោធា​ថៃ​ព្រមាន​កម្ពុជា​មិន​ឱ្យ​លើកយក​វិវាទ​ព្រំដែន​មក​និយាយ​ក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី

0
យោធា​ថៃ​បាន​ព្រមាន​ថា ការណ៍​ដែល​កម្ពុជា​យក​បញ្ហា​ព្រំដែន​ទៅ​និយាយ​ក្នុង​វេទិកា​អន្តរជាតិ​នោះ​គឺ​មិនអាច​ជួយ​ឱ្យ​កម្ពុជា​ទារ​ទាម​ទឹកដី​ដែល​យោធា​ថៃ​កំពុង​កាន់កាប់​តាម​ព្រំដែន​បាន​មកវិញ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ជម្លោះ​កាន់តែ​តានតឹង ខណៈ​ភាគី​ថៃ​នឹង​វាយបក​ទៅកាន់​កម្ពុជា​វិញ​ភ្លាមៗ។

ព្រះមហាក្សត្រ​យាង​ទៅ​​ចិន​ពិនិត្យ​ព្រះរាជសុខភាព បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​ជា​ប្រមុខ​រដ្ឋ​ជាថ្មី

0
តាម​ព្រះរាជសារ​ដែល​មាន​ព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៣០ ខែសីហា លោក ហ៊ុន សែន នឹង​ទទួល​ជួយ​បំពេញ​ព្រះរាជកិច្ច​ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋស្តីទី ក្នុងអំឡុងពេល​ព្រះអង្គ​អវត្តមាន​ពី​ប្រទេស​។​

លោក ហ៊ុន សែន ថា​ថៃ​បង្ក​សង្គ្រាម​ឈ្លានពាន​លើ​កម្ពុជា ដោយ​ប្រើ​លេស​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​យល់ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ ប៉ុន្តែ​មិនអាច​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា​វិញ​នោះ​ទេ ប្រសិនបើ​កម្ពុជា មិន​ប្ដឹង​ថៃ​ទៅ​កាន់​​តុលាការអន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ។

ពលរដ្ឋ​អស់​សង្ឃឹមលើ​រដ្ឋាភិបាល​ថា នឹង​អាច​យក​ទឹកដី​ខ្មែរ​ដែល​ថៃ​គ្រប់គ្រង​មកវិញ​បាន

0
ពួកគាត់ លើកឡើង​បែបនេះ គឺ​ដោយសារ​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​កាន់កាប់​ទឹកដី​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​វិញ ហាក់​បាន​ត្រឹមតែ​ចេញ​លិខិតតវ៉ា​ដដែលៗ ដោយ​មិន​មាន​ចំណាត់ការ​នានា​ដើម្បី​ឲ្យ​ថៃ​ដកទ័ព​ចេញ​វិញ​នោះ​ទេ។

អ្នកឃ្លាំមើល​រិះគន់​លោក ហ៊ុន ម៉ាណែត រឿង​មិន​បង្រួម​ក្រសួង​គឺ​ដើម្បី​ការពារ​អំណាច

0
ការ​លើកឡើង​នេះ ក្រោយពី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​យ៉ាង​វែង​អន្លាយ រក​ហេតុផល​ការពារ​ខ្លួន ក្នុង​ការ​ប្រកាស​មិន​បង្រួម​ក្រសួង បើទោះបីជា មហាជន និង​ក្រុម​បញ្ញវន្ត ទទូច​ឱ្យ​រដ្ឋាភិបាល​បង្រួម​ក្រសួង​ក្ដី។

គណបក្ស​នយោបាយ​ចំនួន​៥ ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន ឲ្យ​ច្រាន​សេចក្តី​ព្រាង​ច្បាប់​​គ្រប់គ្រង​ឃុំ​សង្កាត់​ថ្មី

0
ការ​លើកឡើង​នេះ គឺ​ក្រោយពេល​រដ្ឋសភា​កម្ពុជា បាន​អនុម័ត​ច្បាប់​វិសោធនកម្ម​ថ្មី​ចំនួន ៤ មាត្រា​ស្ដីពី​ការគ្រប់គ្រង​ឃុំ​សង្កាត់​កាលពី​ថ្ងៃទី ២០ សីហា។

HRW ទទូចឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅ​បារាំងករណីឃាតកម្មលើលោក លិម គិមយ៉ា

0
អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនអាច​ដោះខ្លួន​ពី​ការទទួលខុសត្រូវលើអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា បានទេ ក្រោយពីផ្ទុះ​ប្រតិកម្មទាមទារចម្រុះជាអន្តរជាតិ។