ប្រទេសថៃបានបន្តសាងសង់របងព្រំដែនអចិន្ត្រៃយ៍ជាឯកតោភាគីនៅចន្លោះបង្គោលព្រំដែនលេខ ៥៤ ដល់លេខ៥៩ ដែលស្ថិតនៅព្រំដែនខេត្តចន្ទបុរី ជាប់នឹងខេត្តបាត់ដំបង របស់កម្ពុជា ជាមួយនឹងការដាក់ពង្រាយកម្លាំងប្រយុទ្ធនៅក្នុងតំបន់នេះ។ ទន្ទឹមគ្នានេះ យោធាថៃបានប្រកាសពីគម្រោងចែកដីឱ្យប្រជាពលរដ្ឋរបស់ខ្លួន មករស់នៅតំបន់ព្រំដែនក្នុងខេត្តចំនួន៥ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ ក្នុងទីតាំងមួយចំនួនដែលយោធាថៃបានឈ្លានពានពីកម្ពុជា និងទីតាំងដែលកំពុងមានជម្លោះ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។







