បន្ទាប់ពីធ្វើសមយុទ្ធដែនអាកាសជាមួយកងទ័ពចិន ពេលនេះយោធាថៃបានបន្តធ្វើសមយុទ្ធដែនគោក និងដែនសមុទ្រនៅតាមមូលដ្ឋានយោធា ដោយយោធាថៃបានអះអាងថា ដើម្បីត្រៀមប្រយុទ្ធនៅក្នុងសមរភូមិសង្គ្រាមពិត ជាពិសេសនៅតំបន់ព្រំដែនកម្ពុជា។ អ្នកឃ្លាំមើលថា សកម្មភាពសមយុទ្ធរបស់យោធាថៃ អាចជាការពង្រីកឥទ្ធិពលក្នុងតំបន់ ខណៈថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនៅតំបន់ព្រំដែនភាគខាងជើងជាប់មីយ៉ាន់ម៉ា និងតំបន់ភាគខាងត្បូង។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






