សហជីពចំនួន១១ បានរួមគ្នាដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករ ឱ្យដល់ ២៥០ដុល្លារ នៅឆ្នាំ២០២៧។ ការស្នើសុំនេះធ្វើឡើង ស្របពេលភាគីតំណាងកម្មករ និយោជក និងរដ្ឋាភិបាល កំពុងចរចាគ្នាអំពីការដំឡើងប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំក្រោយ។ ការចរចាដំឡើងប្រាក់ឈ្នួលកម្មករជាប្រចាំឆ្នាំកាលពីឆ្នាំមុន បានដំឡើងត្រឹម២ដុល្លារប៉ុណ្ណោះ គឺពីចំនួន ២០៨ដុល្លារ ក្នុងមួយខែ ក្នុងឆ្នាំ២០២៥ មកចំនួន ២១០ដុល្លារ ក្នុងមួយខែ ក្នុងឆ្នាំ២០២៦៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






