អ្នកឃ្លាំមើលថា រដ្ឋាភិបាលបរាជ័យក្នុងការគ្រប់គ្រងអាវុធ និងការទប់ស្កាត់គ្រឿងញៀន ដែលបានរីករាលដាលចូលក្នុងសហគមន៍ និងនៅតាមទីជនបទ។ ពួកគាត់ក៏ទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្តៅ វែកមុខអ្នកពាក់ព័ន្ធទាំងអស់ ដែលជួញដូរអាវុធ និងគ្រាប់បែក និងគ្រឿងញៀនឲ្យជនបង្ក ដែលបានបំផ្ទុះបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់នៅខេត្តពោធិ៍សាត់។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






