នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា នេះ ពលរដ្ឋអាមេរិកកំពុងចេញទៅបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលជាការបោះឆ្នោតដ៏សំខាន់មួយ ក្នុងអំឡុងពេលប្រធានាធិបតីកំពុងកាន់អំណាច។ ការបោះឆ្នោតនេះ កំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ពិភពលោក ព្រោះលទ្ធផលអាចប៉ះពាល់ដល់តុល្យភាពអំណាចនៅក្នុងសភា និងសមត្ថភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការអនុវត្តគោលនយោបាយរបស់លោក។ តើការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ មានសារៈសំខាន់យ៉ាងណា? តើពលរដ្ឋអាមេរិកបោះឆ្នោតជ្រើសរើសអ្នកណាខ្លះ? ហើយតើប្រព័ន្ធបោះឆ្នោតនេះ ខុសពីការបោះឆ្នោតនៅកម្ពុជាយ៉ាងដូចម្ដេច?
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






