តើ​អ្វី​ជា​ក្ដី​សង្ឃឹម ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ជ្រើសរើស​ដើរ​តាមផ្លូវ​របស់​បណ្ឌិត កែម ឡី ?

    0
    14

    ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៦​នេះ គឺជា​ខួប​១០​ឆ្នាំ​គត់​នៃ​ឃាតកម្ម​លើ​លោក បណ្ឌិត កែម ឡី​។ រយៈពេល​មួយ​ទសវត្សរ៍​ក្រោយ​ការបាត់បង់​អ្នកវិភាគ​នយោបាយ​ដ៏​ក្លាហាន​រូប​នេះ រដ្ឋាភិបាល​ត្រកូល​ហ៊ុន ហាក់​បាន​ក្លាយជា​របប​ដែល​អាច​ប្រមូលផ្ដុំ​អំណាច និង​ដឹកនាំ​ប្រទេស​ក្នុង​កណ្ដាប់ដៃ​គ្រួសារ​តាម​បែប​ជិះសេះ​លែងដៃ។

    ត្រកូល​ហ៊ុន ដែល​កាន់កាប់​អំណាច​ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ ហើយ​ថែមទាំង​មាន​ឥទ្ធិពល​លើ​ព្រះរាជ​បល្ល័ង្ក​ផង​នោះ បាន​បន្ត​រឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​កាន់តែ​ខ្លាំង​ឡើង ដោយ​ប្រើ​យុទ្ធសាស្ត្រ «​ងើប​មួយ វៃ​មួយ​»​។ ក្នុង​បរិយាកាស​នៃ​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​នេះ ប្រជាពលរដ្ឋ និង​បញ្ញវន្ត​មួយចំនួន បាន​ជ្រើសរើស​រស់នៅ​តាម​របៀប «​ត្រី​ហែល​បណ្ដោយ​ទឹក​» ដើម្បី​រក្សា​សុវត្ថិភាព និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

    ទោះជា​យ៉ាងណាក៏ដោយ មរតក​របស់​លោក បណ្ឌិត កែម ឡី មិន​បាន​រសាត់​បាត់​ទៅ​តាម​កាល​វេលា​នោះ​ឡើយ​។ នៅតែ​មាន​មនុស្ស​មួយចំនួន​ហ៊ាន​បន្ត​ដើរ​តាម​មាគ៌ា​របស់​លោក ដោយ​មិន​ចុះ​ញ៉ម និង​មិន​សុខចិត្ត​រស់នៅ​ក្រោម​ការ​ភ័យខ្លាច។ ពួកគេ​នៅតែ​បន្ត​ក្រោកឈរ​តតាំង​នឹង​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​ត្រកូល​ហ៊ុន ទោះបី​ដឹង​ថា ផ្លូវ​ដែល​ពួកគេ​ជ្រើសរើស​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ ការ​គំរាមកំហែង និង​គ្រោះថ្នាក់​ក៏ដោយ។

    តើ​អ្វី​ជា​ក្ដី​សង្ឃឹម ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ជ្រើសរើស​ដើរ​តាមផ្លូវ​របស់​បណ្ឌិត កែម ឡី ?

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ